ក្រុមអ្នកគាំទ្ររដ្ឋាភិបាលប្រមូលផ្ដុំគ្នាតវ៉ាមិនឲ្យដកតួនាទីលោកស្រីប្រធានាធិបតីប្រេស៊ីល
សារព័ត៌មាន Cambodia News/
ប្រេស៊ីល (១១ ឧសភា ២០១៦ ) ៖ សេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមអ្នកគាំទ្ររដ្ឋាភិបាលបានប្រមូលផ្ដុំគ្នាដើរតាមដងផ្លូវ នានា ក្នុងទីក្រុងសំខាន់មួយចំនួនរបស់ប្រទេសប្រេស៊ីល ព្រមទាំងបានដុតសំបកកងឡាន និងធ្វើឲ្យមានភាពច្របូកច្របល់ដល់ការធ្វើចរាចរណ៍ផង។
ការប្រមូលផ្ដុំរបស់ក្រុមអ្នកគាំទ្ររដ្ឋាភិបាល ធ្វើឡើងក្នុងពេលមានករណីដំណើរការចោទប្រកាន់ប្រឆាំង លោកស្រីប្រធានាធិបតី ឌីលម៉ា រូសសែល ដែលត្រូវត្រឡប់មកទទួលខុសត្រូវដឹកនាំប្រទេសវិញនោះ។
ប្រភពព័ត៌មានបន្តថា គ្រប់ទីកន្លែងក្នុងទីក្រុងសំខាន់ៗរបស់ប្រេស៊ីល ពោពេញទៅដោយក្រុមអ្នកគាំទ្រលោកស្រីប្រធានាធិបតី ខណៈដែលមានព័ត៌មានថា លោកស្រី ឌីលម៉ា រូសសែល ត្រូវគេពន្យារពេលការទទួលខុសត្រូវដឹកនាំប្រទេសនេះតទៅមុខទៀត ។
លោក វ៉ិល ឌីម៉ារ៉ាន់ហាវ ប្រធានសមាជិកសភាជាន់ទាបបញ្ជាក់ថា រឿងដកតួនាទីគ្មានហេតុផលតែជារឿងផ្លាស់ប្ដូរគំនិត ហើយការបោះឆ្នោតប្រឆាំងលោកស្រីប្រធានាធិបតី បានធ្វើឡើងតាំងពីខែមេសា តែក៏មានមតិជំទាស់ការបោះឆ្នោតសម្រេចប្រឆាំងយ៉ាងសន្ធឹកសន្ធាប់ ដែរ ហើយនៅថ្ងៃអង្គារម្សិលមិញក្រុមអ្នកគាំទ្ររដ្ឋាភិបាល បានចេញមកតវ៉ាមិនឲ្យដកហូត ឬពន្យារពេលដឹកនាំរបស់លោកស្រីឡើយ៕ ប្រែសម្រួលដោយ ៖ New Youth (ប្រភពពី BBC)