តើ​អ្នកសារព័ត៌​មាន​ឆ្នើម​ជា​ជ័យ​លាភី​៧រូប​ជានរណានៅខែសីហានេះ?

សារព័ត៌មាន​ Cambodia News/

ដោយ ហេង នាង/

ភ្នំពេញ (៤ ឧសភា) ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ប្រចាំកម្ពុជានៅថ្ងៃពុធ ​នេះ​បាន​ប្រកាស​ជា​ផ្លូវ​ការថា ខ្លួន​រួមជាមួយ​សាធារណ​ជន​នឹង​ជ្រើសរើសអ្នកសារព័ត៌មានទាំងផ្នែកបោះពុម្ព ផ្នែករលក​អាកាស និង​ផ្នែក​អ័ន​ឡាញ​ចំនួន​៧រូប ជា​ជ័យលាភីនៅខែសីហាខាងមុខនេះចំពោះអត្ថបទល្អ​ទាក់​ទិន​ នឹងសុវត្ថិភាពចររចរណ៍ផ្លូវគោគ។

1ជ័យលាភីនឹង ​តទួលបានរង្វាន់ជា​ប្រាក់​និង​បាន​ទៅ​ទស្សន​​កិច្ច​នៅ​ប្រទេស​ក្នុង​តំបន់​ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ការងារ​នៅ​ខែ​សីហា​ខាងមុខ។ការ​ផ្តល់​ពិន្ទុ​ ដល់អត្ថបទត្រូវចែកចេញជាពីរផ្នែក គឺ​ទី​មួយ​គឺ​វាយ​តម្លៃ​​ពី​សំណាក់​គណៈ​កម្មាការ​កំណែ​ដែល​មាន​អ្នក​ ជំនាញទាំង​សារព័ត៌មាន​និង​អ្នកជំនាញផ្នែក​ចរា​ចរណ៍​ផ្លូវ​គោក និងទីពីរការវាយតម្លៃពីមហាជន​តាម​រយៈ​ហ្វេស​ប៊ុក ហើយការវាយតម្លៃនេះផ្តោតលើខ្លឹមសារ គុណភាព និងប្រសិទ្ធភាពនៃអត្ថបទ និង​មាន​ការ​​ចុច Like និង Share នៅក្នុងហ្វេសប៊ុក (Facebook)។

អត្ថបទដែលត្រូវចូលរួមប្រកួតប្រជែងគឺអត្ថបទដែលបានផ្សាយក្នុងស្ថាប័នសារព័ត៌មានរបស់ខ្លួនចាប់ពីថ្ងៃទី៤ ​ឧសភានេះទៅ រហូត​ដល់ថ្ងៃទី១៧ មិថុនា ២០១៦។ ថ្លែង​​នៅក្នុងពិធីប្រការសនោះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិ AIP បាន​បញ្ជាក់​ថា ការជ្រើសរើសនេះធ្វើឡើងក្នុងគោលបំណងទទួល

លោកបន្តថា ការ​​ជ្រើស​រើស​នេះក៏មាន​ បំណងលើកទឹកចិត្តអ្នកសារព័ត៌មានឲ្យប្រើប្រាស់វិជ្ជាជីវៈសារ​ព័ត៌​មាន​ប្រកប​ ដោយ​ប្រសិទ្ធ​ភាព និងភាពច្នៃប្រឌិតខ្ពស់ក្នុង​ការឆ្លើយ​ តបនឹងបញ្ហាមិនពាក់មួកសុវត្ថិភាពតាមរយៈអត្ថបទរបស់ខ្លួន ដែល​អាច​លើក​ទឹកចិត្តសាធារណជនឲ្យផ្លាស់ប្តូរឥរិយាបថ ដើម្បីឲ្យពួកគេដោយរួមទាំង​កុមារផងត្រូវ​ពាក់​មួក​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ ដំណើរ​តាម​ទោចក្រយាយន្ត។   ​

លោកឧត្តមសេនីយទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនរគបាលជាតិថ្លែងនៅក្នុងពិធីប្រកាសប្រកួតប្រជែងអត្ថបទព័ត៌មានស្តីពីការលើស្ទួយចរាចរណ៍ ពីសេសការពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។
លោកឧត្តមសេនីយទោ ទី ឡុង អនុ​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នង​ការ​នរគបាល​ជាតិ​ថ្លែង​នៅ​ក្នុង​ ពិធី​ប្រកាស​ប្រកួត​ប្រជែង​អត្ថ​បទ​ព័ត៌​មាន​ស្តី​ពី​ការ​លើ​ស្ទួយ​ចរាចរណ៍ ពីសេស​ការ​ពាក់​មួក​សុវត្ថិ​ភាព​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ។​

ថ្លែង ​​នៅក្នុងពិធីនោះដែរ លោក​​ឧត្តមសេនីយ​ទោ ​ទី​ ឡុង ​អនុ​​ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ចរាចរណ៍ ​និង​​សណ្តាប់​​ធ្នាប់​​សាធារណៈ​​នៃ​អគ្គ​ស្នង​ការ​នរគបាល​ជាតិ​​បាន​​និយាយ​ថា ​ក្នុង​នាម​អគ្គ​ស្នង​ការ​នរគ​បាល​ជាតិ ​លោក​​កោត​​សរសើរ​​និង​​ថ្លែង​​អំណរ​​គុណ​​ចំពោះ​​ទឹក​​ចិត្ត​​មនុស្ស​​ធម៌​​របស់​​អ្នក​​ សារ​ព័ត៌​​មាន​​​ក្នុង​ការ​ចូល​​រួម​ចំណែក​​ជំរុញ​​ការ​​ពាក់​​មួយ​​សុវត្ថិ​ភាព​​របស់​​​ អ្នក​​​ធ្វើ​​ដំណើរ​​តាម​​ទោចក្រ​យាន​យន្ត​ ដោយ​​រួម​​ទាំង​​កុមារ​​ផង​។

​លោក​​​​ បាន​​​បញ្ជាក់​​ អ្នក​​សារ​ព័ត៌​មាន​​ពិត​ជា​​មាន​​តួនាទី​ដ៏​​សំខាន់​​​ក្នុង​​ការ​ផ្លាស់​ប្តូរ​ ឥរិយាបថ​សាធារណ​ជន​ឲ្យ​ពាក់​មួក​សុវត្ថិភាព​ ពេល​ធ្វើ​ដំណើរ​ ព្រោះថា ​​គ្រាន់​​តែ​ខែ​មេសា​​មួយ​ប៉ុណ្ណោះមាន​ អ្នកធ្វើដំណើរតាមទោចក្រយានយន្តស្លាប់​ដល់​ទៅ១៣៦នាក់ ក្នុងនោះមាន​៩៣​នាក់​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព៕

Related Articles

Back to top button
Close
Close