ភ្លៀងកក់ខែ លាយនឹងផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ អាចនឹងកើតមានពីថ្ងៃទី២៨ ខែមេសា-ថ្ងៃទី០១ ខែឧសភា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មេសា ២០១៦) ៖ កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយពីការព្យាករណ៍អាកាសធាតុ បានអោយដឹងថា ភ្លៀងកក់ខែ ចាប់ផ្តើមមានជាបណ្តើរៗហើយ នៅតាមបណ្តារាជធានីខេត្ត ហើយក្រសួងក៏ប្រាប់អោយបងប្អូនប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នចំពោះ ភ្លៀង ផ្គរ រន្ធះ ពិសេសខ្យល់កន្ត្រាក់ ដែលអាចកើតមានចាប់ពីថ្ងៃទី២៨ ខែមេសា – ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។