នគរបាល​ចរាចរណ៍​នឹង​រង​ការ​បណ្ដេញ ​​បើ​​នៅ​​តែ​​បន្ត​​​ទារ​ប្រាក់​ពិន័យ​ដោយ​គ្មាន​វិក្កយបត្រ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៩ មេសា ២០១៦) ៖ ចាប់ពី​ក្រោយ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ​តទៅ ​នគរបាល​ចរាចរណ៍​មួយ​ចំនួន​អាច​នឹង​មាន​ការ​ឲ្យ​ឈរជើង និង​បណ្ដេញ​ចេញពី​ជួរ​កង​កម្លាំង​គរ​បាល ប្រសិនបើ​នគរបាល​ចរាចរណ៍​នោះ ប្រើ​អំណាច​របស់​ខ្លួន ហៅ​អ្នក​ធ្វើ​ដំណើរ​ខុសច្បាប់ មក​គំរាម​ទារ​ប្រាក់​ក្រៅ​កំ​រ៉ៃ​សេវា​ខុសច្បាប់ ​និង​មិន​ចេញ​វិក្កយបត្រ​​ផាក​ពិន័យ​ទៅ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ខុសច្បាប់​ ទាំងនោះ​។

នេះ ​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពីនាយ​ឧ​ត្ត​ម​សេនីយ៍​ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឱកាស​បូកសរុប​ការងារ​ ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​រយៈពេល​៤​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍​ ជួន សុវណ្ណ បន្តថា ចាប់​ពី​ពេល​នេះ ​ទៅ​សម្រាប់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​ដាក់​ពង្រាយ​កង​តម្រួត​បទបញ្ជា​បន្ថែម​ទៀត ពិសេស​ដាក់​នៅ​តាម​ផ្លូវ​ខ្វែង ដើម្បី​ត្រួតពិនិត្យ​ទៅលើ​សកម្មភាព​របស់​ក​ង​កម្លាំង​នគរបាល​ចរាចរណ៍​ ទាំងនោះ ដែល​បាន​ធ្វើ​សកម្មភាព​ជាច្រើន ដូចជា ការ​មិន​គោរព​ច្បាប់ មិន​គោរព​បទបញ្ជា មិន​គោរព​វិន័យ​នគរបាល​ធ្វើ​ឲ្យ​កិត្តិយស​របស់​នគរបាល​ទាំងមូល​មានការ​ ធ្លាក់​ចុះ និង​ធ្វើ​ឲ្យ​មានការ​អាក់អន់ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​ ​​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍​ ជួន សុវណ្ណ​បញ្ជាក់​ថា​ នគរបាល​ចរាចរណ៍​ដែល​ថ្នាក់ដឹកនាំ​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​នា​ពេល​ បច្ចុប្បន្ន គឺ​មាន​ភារកិច្ច​ហៅ​គេ​មក​ណែនាំ​ឲ្យ​គេ​យល់​ពី​ច្បាប់ និង​ចេញ វិក្កយបត្រ ​បង់​ប្រាក់​ដាក់​ពិន័យ​ក​រ​ណី​មិន​រាងចាល៕

១៣

 

Related Articles

Back to top button
Close
Close