ពេល​នេះ​ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ព្រះ​វិហារ​ប្រើ​រយៈ​ពេល​ជាង​៤ ​ម៉ោង​ប៉ុណ្ណោះ ​

សារព័ត៌មាន Cambodia News/

ដោយ ៖ ហេង នាង/​

ភ្នំពេញ ( ១៩ មេសា ២០១៦) ៖  ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានសរេសរថា​ “ខេត្ត​ព្រះ​វិហារ​ពីមុន​ គឺជាសមរភូមិក្តៅ ហើយការធ្វើដំណើរមកកាន់ទីនេះគឺត្រូវចំណាយពេលពេញមួយថ្ងៃ។

តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្លូវធ្វើដំណើរ ទាំង​ហេដ្ឋរ​ចនា​សម្ព័ន្ឋ​ខេត្ត​បាន​និង​កំពុង​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ ជា​បន្តបន្ទាប់ ។ ពេលនេះយើងអាចធ្វើដំណើរលើផ្លូវក្រាលកៅ ស៊ូចាប់ពីភ្នំពេញមកកាន់ទីនេះតែក្នុងរយៈពេលជាង ៤​ម៉ោង​ប៉ុណ្ណោះ”។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា ​ “ការរីកចម្រើនទាំងអស់នេះហើយបានធ្វើអោយ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់​តែ​ធូរ​ធារ​ប្រសើរឡើង។ ទាំងអស់នេះគឺដោយសារប្រទេសយើងមានសន្តិភាព។ មានសម្តេចតេជោ ហ៊ុន សែន គឺ​មាន​ការ​អភិវឌ្ឍ​គ្រប់​ទីកន្លែង”៕

1

8 2 3 4 6 7

Related Articles

Back to top button
Close
Close