គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣០ មីនា ស្លាប់ ២នាក់ និងរបួស ៦នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ មីនា ២០១៦) ៖ ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៦លើកក្នុងនោះយប់ ២លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ៥នាក់ (ស្រី១នាក់) និងរបួសស្រាល ១នាក់ (ស្រី) ។
យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ៦លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១១គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង, រថយន្តធុនតូច ៣គ្រឿង ,រថយន្តធុនធំ ២គ្រឿង , ថ្មើរជើង ១នាក់ ។
មូលហេតុដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក , ស្រវឹង ១លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ១លើក ។ ក្នុងនោះ អ្នកមិនពាក់មួក សុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ (យប់ ៤នាក់) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត/ក្រុង ចំនួន ២លើក ,។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ១លើក, រថយន្តធុនធំ ១លើក ៕ ប្រភពពី៖ (នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ)