អាជ្ញាធរជាតិអប្សរាណែនាំឲ្យភ្ញៀវទេសចរណ៍យកចិត្ដទុកដាក់ពីបញ្ហាសុខភាពដោយសារកម្ដៅកើនឡើង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មីនា ២០១៦) ៖ អាជ្ញាធរជាតិអប្សរាណែនាំឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិប្រុងប្រយ័ត្នពីបញ្ហាសុខភាពនៅ ក្នុងខែមេសាខាងមុខនេះ ដោយអះអាងថាអាកាសធាតុនឹងបន្ដកើនកម្ដៅខ្លាំងនៅតំបន់ទេសចណ៍អង្គរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះកាលពី ថ្ងៃទី ២៥ខែមីនា ។
នៅ ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា នៅក្នុងខែមេសាខាងមុខនេះ អាកាសធាតុនឹងបន្ដកើនកម្ដៅនិងរងសម្ពាធខ្យល់ក្ដៅខ្លាំង ដែលនាំឲ្យះពាល់ដល់ភ្ញៀវជាតិនិងអន្ដរជាតិ ទស្សនានៅតំបន់រមណីយដ្ឋានអង្គរ។
សេចក្តីជូនដំណឹង បន្តថាសមាគមទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ មគ្គុទេសក៍ ទេចរណ៍ ក្រុមហ៊ុទេសចរណ៍ អ្នកជញ្ជូនភ្ញៀវទេសចរណ៍ ត្រូវណែនាំនិងចែករំលែកព័ត៌មានពីស្ថានភាពអា កាសធាតុក្ដៅនិងប្រាប់ឲ្យមានវិធីការពារ ឲ្យបានគ្រប់រូបភាព ការរៀបចំកាលវិភាគតំបន់ទស្សនាឲ្យបានសម រម្យនិងយកចិត្ដទុកដាក់ពីសុវត្ថិភាពខ្ពស់ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្ដរ ជាតិ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។
អាជ្ញាធរអប្សរាបាន ណែនាំឲ្យ ការពារសុខភាព ដោយឲ្យភ្ញៀវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ពាក់មួកការពារកម្ដៅថ្ងៃ ជាពិសេសចូលរួមពាក់មួកស្លឹកត្នោត ដើម្បីលើកស្ទួយអត្ដសញ្ញាណជាតិខ្មែរ ប្រើប្រាស់ផលិតផលការពារស្បែកដែលមិនប៉ះពាល់ សុខភាព និងស្លៀកពាក់ឲ្យបាន សមរម្យស្របតាមប្រតិបត្ដិអង្គរផងដែរ។
សេចក្ដីជូន ដំណឹងបានបន្ថែមថាករណីជួបគ្រោះថ្នាក់ឬបញ្ហាដែលកើតមានឡើង អាចរាយការណ៍មក ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្ដាប់ធ្នាប់ ឬប៉ូលិសទេសចរណ៍ ដែលមានលេខទូរស័ព្ទ ០១២ ១៩៧ ៨៧ ០៤ ,០៦៨ ៦២៤៣៣៣,០៧៧ ២០២ ០២០ឬ០១២ ២៣៥ ៨៨៨៕