សម្ដេច ហ៊ុន សែន អំពាវនាវ​ដល់​មន្រ្តី​គ្រប់​ផ្នែក​បម្រើ​សេវា​កម្មឲ្យ​មាន​ប្រសិទ្ធ​ភាព ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១៦ មីនា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់មន្រ្តីគ្រប់ផ្នែកទាំងអស់ ត្រូវធ្វើការងារឲ្យបានល្អ បម្រើ​សេវា​កម្ម​ឲ្យ​មានប្រសិទ្ធភាព ដើម្បីឲ្យភ្ញៀវទេសចរនោះមកម្តងហើយមកម្តងទៀត សូម​កុំ​ឲ្យ​ភ្ញៀវ​ទេសចរលើកឡើងថា កម្ពុជា​លំបាក​ណាស់​ចាប់​តាំង​ពីចុះយន្តហោះ ប្រសិន​បើ​យើង​បម្រើ​សេវា​បាន​ល្អ​នោះ​ភ្ញៀវ​ទេស​ចរ​បរទេស ​នឹង​នាំ​មក​ជា​មួយ​បង​ប្អូន​សាច់​ញាតិ​របស់គេមកម្តងទៀត។

សម្តេចតេជោ មាន​ប្រសាសន៍បែប​នេះ​​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ភាពដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីស​ម្ពោធ​ស្ថានី​យ​ចេញ​ដំណើរ​ថ្មី​នៃ​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport) នាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៦​៕

6

Related Articles

Back to top button
Close
Close