ធនាគារ​ជាតិ​ឲ្យ​បញ្ឈប់​ការ​យក​អត្ត​សញ្ញា​ណប័ណ្ណ.​សៀវ​ភៅ​គ្រួសារ​.សៀវ​ភៅ​ស្នាក់​នៅ​សម្រាប់​វត្ថុ​ធានា​លើ​ការ​ផ្តល់​ឥណ​ទាន​

សារព័ត៌មាន​​ Cambodia News/

ភ្នំ ​ពេញ (១៤ មីនា ២០១៦) ៖ ​​ធនាគារជាតិ នៃកម្ពុជា បានជូនដំណឹងដល់គ្រឹះស្ថានធនាគារ នឹងហិរញ្ញវត្ថុ និងប្រតិបត្តិករ​ឥណទានជនបទទាំងអស់ ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបបណ្ណ ឬ​សៀវ​ភៅ​គ្រួសារ ឬសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន និង​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់។

នៅក្នុងសេចក្តីជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦​ បានឲ្យដឹងថា កន្លង​មក​ធនាគារជាតិ នៃកម្ពុជា បានពិនិត្យឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន ជាពិសេស​ប្រតិ​បត្តិការឥណទានជនបទ បាន​នឹង​កំពុង​ផ្តល់​ឥណ​ទាន​ដល់​អតិថិ​ជន​របស់​ខ្លួន​ដោយ​ទទួល​យក​អត្​ តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅសម្រាប់ជាវត្ថុធានាក្នុងការផ្តល់ឥណទាន ដែល​ជា​ការ​អនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី និងបទប្បញ្ញត្តិធរមាន។ 

ជាមួយគ្នានេះ ធនាគារជាតិ នៃកម្ពុជា ក៏បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬ​សៀវ​ភៅ​ស្នាក់នៅ ជាប្រភេទលិខិតយថភូត ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​សម្រាប់​បញ្ជាក់​អត្ត​សញ្ញា​ ប័ណ្ណបុគ្គល និងសម្រាប់ស្រង់ស្ថិតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លិខិតយថភូតមិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬ​ជា​ទ្រព្យ​ធានា​ក្នុង​ប្រតិ​បត្តិ​ការ​ផ្តល់​ឥណ​ទាន​ឡើយ​ ពី​ព្រោះថា លិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម។ ដូច្នេះ​គ្រប់​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះ​ការ​ទទួល​យកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ឬសៀវ​ភៅស្នាក់​នៅ​សម្រាប់​វត្ថុ​ធានា​លើកា​​រ​ផ្តល់​ឥណ​ទាន៕

6

Related Articles

Back to top button
Close
Close