មនុស្សជាង ៣០នាក់ បានស្លាប់និង ៦១នាក់ទៀតរងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅតួកគី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កុម្ភៈ ២០១៦) ៖ តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានអោយដឹងថា មានការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅកណ្តាលទីក្រុ ងអង់ការ៉ា ប្រទេសតួកគី ដែលបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ២៨នាក់ស្លាប់ និង៦១នាក់ផ្សេងទៀតរងរបួស ដោយគោលដៅនៃការបំផ្ទុះបស់ក្រុមភេរវករគឺជាកងកម្លាំងយោធារបស់តួ កគីតែម្ដង។
អាជ្ញាធររបស់ប្រទេសតួកគី បានបញ្ជាក់ប្រាប់អោយដឹងថា ការបំផ្ទុះគ្រាប់បែកនេះគឺចេញពីរថយន្តយោធាមួយគ្រឿងក្នុងពេលដែលក ងកម្លាំងយោធាជាច្រើនកំពុងប្រមូលផ្ដុំគ្នា ដូចនេះហើយទើបអាជ្ញាធរសន្និដ្ឋានថា គោលដៅនៃការវាយប្រហារនេះគឹកងក ម្លាំងយោធា តែម្ដង។
ក្រោយពីមានការបំផ្ទុះគ្រាប់បែកនេះមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងអង្កការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍ បង្ហាញពីសេចក្ដីព្រួយបារម្ភចំពោះអំពើភេរ វកម្មនេះ និងបានអំពាវនាវឲ្យអាជ្ញាធរតួកគីស្វែងរកដំណោះស្រាយ ដើម្បីការពារសន្ដិសុខឲ្យបានល្អ ខណះពេលដែលលេចលឺពាក្យចចាមរាមថាការបំផ្ទុះគ្រាប់បែកនេះធ្វើឡើងដោ យក្រុមឧទ្ទាមឃើដ៕