នៅឆ្នាំ២០១៦ អាល្លឺម៉ង់រំពឹងថា នឹងមានជនភៀសខ្លួនសម្រុកចូលប្រមាណ ៥០ម៉ឺននាក់
សារព័ត៌មាន Cambodia News/
អាល្លឺម៉ង់ (១៦ កុម្ភៈ ២០១៦) ៖ បើតាមកាសែតអាល្លឺម៉ង់បានឱ្យដឹង នៅថ្ងៃទី១៦កុម្ភៈថា រដ្ឋាភិបាលអាល្លឺម៉ង់រំពឹងថា នឹងមានជនភៀសខ្លួនហូរចូលប្រទេសប្រមាណ៥០ម៉ឺននាក់នៅឆ្នាំ២០១៦។
រដ្ឋមន្ត្រីក្រសួង មហាផ្ទៃអាល្លឺម៉ង់បានឱ្យដឹងថា ប្រធានការិយាល័យជនចំណាកស្រុកនឹងរៀបចំសម្រាប់ការហូរចូលជនភៀសខ្លួន នៅឆ្នាំនេះ។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់មិនបានបញ្ជាក់លម្អិតពីបញ្ហានេះ នៅឡើយទេ។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន ជនភៀសខ្លួននិងជនចំណាកស្រុកសម្រុកចូលប្រទេសអាល្លឺម៉ង់ប្រមាណជាង១ លាននាក់៕