ព្រឹទ្ធសភា​ហ្វ៊ីលីពីន​អនុម័ត​លើ​កិច្ច​ព្រម​ព្រៀង​យោធា​ជា​មួយ​អូស្ត្រាលី

ព្រឹទ្ធសភាហ្វ៊ីលីពីន បានអនុម័តលើកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ក្នុងការ បង្កើនកិច្ចសហប្រតិបត្តិការកងទ័ពរវាងប្រទេសទាំងពីរ។

សមាជិកព្រឹទ្ធសភា ១៧រូបក្នុងចំណោម ២៣រូបបានបោះឆ្នោតគាំទ្រលើកិច្ច ព្រមព្រៀងជាមួយអូស្ត្រាលីស្តី ពី តួនាទីគាំទ្រនៃកងកម្លាំងសន្តិសុខ ដែលក្នុង នោះ មានតែសមាជិកព្រឹទ្ធសភាមួយរូបប៉ុណ្ណោះដែលប្រឆាំងនឹង កិច្ចព្រម ព្រៀងនេះ។

ចំពោះសមាជិកព្រឹទ្ធសភាដែលបោះឆ្នោតគាំទ្រឲ្យដឹងថា កិច្ចព្រមព្រៀង យោធាជាមួយនឹងអូស្ត្រាលី គឺប្រសើរជាងកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋ អាម៉េរិកដែលមានពីមុនមក ដោយសារតែកិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យ ហ្វ៊ីលីពីនមានសិទ្ធប្រើអំណាចច្បាប់ឧក្រិដ្ឋកម្មរបស់ ខ្លួនកាត់ទោសចំពោះ ទាហានអូស្ត្រាលីដែលបំពេញបេសសកកម្មក្នុងទឹកដី ហ្វ៊ីលីពីន ហើយអូស្ត្រាលី នឹងទទួលខុសត្រូវរាល់ការបំផ្លាញបរិស្ថានដែលទាហាន របស់ខ្លួនបានបង្កឡើង។ ចំណែកសមាជិកព្រឹទ្ធសភាលោក Joker Arroyon ដែលបានបោះឆ្នោត ប្រឆាំង មានប្រសាសន៍ថា ក្នុងកិច្ចព្រមព្រៀងនេះពុំមានការធានាណាមួយដែលថា អូស្ត្រាលីនឹងមកជួយហ្វ៊ីលីពីនទេក្នុងករណីដែលមានសង្គ្រាមផ្ទុះ ឡើងនៅ ក្នុងតំបន់។

ប៉ុន្តែប្រធានព្រឹទ្ធសភាលោក Juan Ponce Enrile បានសង្កត់ធ្ងន់ពីភាពចាំបាច់ ដែលហ្វ៊ីលីពីនត្រូវមានសម្ពន្ធយោធា នៅចំពេលដែលមានជម្លោះដែនដី ជាមួយប្រទេសចិនលើបញ្ហាកោះនៅសមុទ្រ ចិនខាងត្បូង៕ (Radio Australia )

Related Articles

Back to top button
Close
Close