ថន លក្ខិណា ការណាត់ជួបអស្ចារ្យក្នុងមួយជីវិតនាងគឺឪពុក
សារព័ត៌មាន Cambodia News/
កម្សាន្ត (០៣ កុម្ភៈ ២០១៦) ៖ គណនេយ្យហ្វេសប៊ុករបស់ពិធីការិនីទូរទស្សន៍ហង្សមាស ថន លក្ខិណា ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហោះរូបនិងសរសេរថា “ការណាត់ជួបដ៏អស្ចារ្យជាមួយលោកប៉ាខ្ញុំ។ ជួបគ្នាយប់នេះនៅវេលាម៉ោង ៨និង៣០នាទីយប់នេះ តាមរយៈទូរទស្សន៍ PNN”។
សម្រាប់តារាសម្តែងកញ្ញា ថន លក្ខិណា ការណាត់ជួបស្នេហ៍ ឬ ការណាត់ជួបបុរសក្នុងក្តីស្រម៉ៃមិនមែនជាសង្សារ ឬ អនាគតស្វាមីឡើយ គឺ ឪពុក បង្កើតដែលមួយជីវិតជារឿងអស្ចារ្យរបស់នាង។ និយាយបែបនេះដោយសារនាងបានបែកពីឪពុកនាងអស់ពេល១១ឆ្នាំ។
សូមរំលឹកថា ក្នុងពិធីខួបកំណើតរបស់នាងដែលប្រារព្ធកាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅពេលកាត់នំប្រកាសថា អាយុ២៥ ឆ្នាំ សម្រស់របស់នាងស្អាតជាងមុននោះ ថន លក្ខិណា បែរជាយំស្រក់ទឹកភ្នែក ម្តងហើយម្តងទៀត មិនចង់ឈប់ទោះបីជាដើរឡើងឆាកដើម្បីថ្លែងអំណរគុណភ្ញៀវយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា កញ្ញា ថន លក្ខិណា បាននិយាយទាំងស្រក់ទឹកភ្នែកអួលដើមកថា អគុណដល់លោកឪពុកនិងអ្នកម្តាយរបស់នាងខ្ញុំដែលបានបង្កើតនាងខ្ញុំ មកអោយមានថ្ងៃនេះ។ ថ្ងៃនេះនាងខ្ញុំសប្បាយចិត្តខ្លាំងណាស់។ អគុណប៉ាដែលអោយពរចូលរួមកម្មវិធីថ្ងៃនេះ។
អគុណប៉ា ដែលថ្ងៃនេះមកចូលរួម ខ្ញុំបានបែកប៉ាមក១១ឆ្នាំមកហើយ ឆ្នាំនេះប្រារព្ធពិធីខួបកំណើតដើម្បីឱ្យដឹងថានាងមាន វ័យ២៥ ឆ្នាំនិងមានរូបរាងស្អាតជាងមុននិងដើម្បីឱ្យសប្បាយជុំគ្នាហើយអ្វីដែលនាងចង់បានជាកាដូនោះ គឺ លោកឱពុកនាងដែលបែកពីនាងនិងគ្រួសារនាង១១ឆ្នាំដោយបានព្រមវិល ត្រឡប់មកជួបនាងនិងធ្វើពិធីខួបកំណើតឱ្យនាងក្នុងឆ្នាំនេះ៕