ជប៉ុន​​​​ប្រុង​ជើង​ការ​ឆ្លើយតប​​នឹង​ការ​ធ្វើ​​តេស្ដ​​មី​ស៊ី​ល​​របស់​​កូរ៉េខាងជើង​

សារព័ត៌មាន​ Cambodia News​/

ជប៉ុន (២៩ មករា ២០១៦) ៖ ពិភពលោក​ភ្ញាក់ផ្អើល​ម្ដង​រួចមកហើយ​ថ្មីៗ​នេះ ក្រោយពេល​កូរ៉េ​ខាងជើង​បាន​អះអាងថា បាន​ធ្វើតេស្ដ​ដោយ​ជោគជ័យ​នូវ​គ្រាប់បែក​អ៊ីដ្រូសែន​ ជាមួយ​នឹង​ការ​អះ​អាង​នេះ​ ប្រទេស​ជប៉ុន​បាន​ដាក់​ទ័ព​ប្រុង​ជើងការ​រួចជាស្រេច ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​មិន​គួរសម​ណាមួយ​របស់​កូរ៉េខាងជើង ក្រោយពេល​កូរ៉េខាងជើង​បញ្ជាក់ថា​នឹង​រៀបចំ​ដើម្បី​ធ្វើតេស្ដ​មី​ស៊ី​ល​ របស់គេ​ម្ដងទៀត​។

ការ ​ដែល​កូរ៉េខាងជើង​គ្រោង​រៀបចំ​ធ្វើតេស្ដ​មី​ស៊ី​ល​ជាថ្មីទៀត បាន​បង្ក​ជា​ការព្រួយបារម្ភ​ថា កូរ៉េខាងជើង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅលើ​មី​ស៊ី​ល ធ្វើឲ្យ​មី​ស៊ីល​ទាំងនោះ​អាចបាញ់​ប្រឆាំង​នឹង​គូស​ត្រូវ​គឺ​កូរ៉េខាងត្បូង ជប៉ុន ហើយ​អាច​បាញ់​ដល់​ឆ្នេរ​ភាគ​ខាងលិច​របស់​អាមេរិក​ផង​។ ហេតុនេះ ជប៉ុន​ត្រូវ​ត្រៀម​ការពារ​ខ្លួន​ទុកជាមុន​។

​រដ្ឋមន្ដ្រី​ក្រសួង​ ការពារជាតិ​ជប៉ុន បាន​បញ្ជា​ឲ្យ​នា​វាពិឃាត​ចុះ​ប្រតិ​បត្ដិកា​រ​ក្នុង​សមុទ្រ​ជប៉ុន ទប់ស្កាត់​គោលដៅ​ណាមួយ ដែល​កូរ៉េខាងជើង​ចង់​សម្ដៅ​មករក​ជប៉ុន​។ នាវា​ដែល​បញ្ជា​ឲ្យធ្វើ​ប្រតិបត្ដិការ អាចមាន​លទ្ធភាព​ខ្ពស់​តាមដាន​នៅតាម​គោលដៅ​នានា ហើយ​បំពាក់​មី​ស៊ី​ល​សម្រាប់​កម្ទេច​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅលើ​អាកាស មុន​ពេល​ធ្លាក់​ក្នុង​ទឹកដី​ជប៉ុន​។​ក្រៅពីនេះ ជប៉ុន​បាន​ប្រើ​ប្រព័ន្ធ​មី​ស៊ី​ល​PAC-3 ដាក់​ជុំវិញ​ទីក្រុង​តូ​ក្យូ និង​នៅតាម​បន្ទាត់​ការពារ​ក្បាល​គ្រាប់​នៅលើ​ដី​ផង​ដែរ​៕

មីស៊ីលរបស់កូរ៉េខាងជើង
មីស៊ីលរបស់កូរ៉េខាងជើង

Related Articles

Back to top button
Close
Close