សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ដែលគំរាមសម្លាប់សម្តេចហ៊ុន សែន តាមFacebook
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ មករា ២០១៦) ៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមកក្រសួងមហាផ្ទៃ ដើម្បីសាកសួរបន្ត នៅថ្ងៃទី០៨ មករានេះ ពាក់ព័ន្ធនឹងការបង្ហោះសារគំរាម សម្លាប់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅលើបណ្តាញសង្គមហ្វេសប៊ុក នាពេលកន្លងមក។ ជនសង្ស័យរូបនេះ មានឈ្មោះ អ័រ (ឈ្មោះគណនីហ្វេសប៊ុក Sam Orn Koko) អាយុ២៨ឆ្នាំ ជាបុគ្គលិកបម្រើការងារ នៅធនាគារស្ថាបនា រស់នៅឃុំកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ៕