រឿងភាគខ្មែរ នឹងចាក់ផ្សាយក្នុងម៉ោងពិសេស ចាប់ពី​ថ្ងៃទី១ ខែមករា ខាងមុខនេះ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ ធ្នូ ២០១៥) ៖ ៖ គ្រប់ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ នឹងចាក់ផ្សាយវណ្ណកម្មខ្មែរ (រឿងភាគខ្មែរ) នៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីម៉ោង៧ ដល់ម៉ោង៩យប់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។

បើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី ២៥កញ្ញា ឆ្នាំ២០១៥ បានកំណត់ឲ្យ ម្ចាស់ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ ចាក់ផ្សាយវណ្ណកម្មខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ របស់ខ្លួន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។

3ក៏ប៉ុន្តែដោយយោងទៅលើសំណូមពរ របស់ម្ចាស់ស្ថានីយទូរទស្សន៍មួយចំនួន ដែលបានសុំពន្យារពេល ដោយសារជួបបញ្ហាផលិតកម្មវិធី និងការផ្លាស់ប្តូរម៉ោងផ្សាយនោះ ក្រសួងព័ត៌មាន បានចេញលិខិតមួយទៀត ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដោយបានអនុញ្ញាត ឲ្យម្ចាស់ស្ថានីយមួយចំនួនព ន្យាពេលនូវការចាក់ផ្សាយ វណ្ណកម្មខ្មែរ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥។

សូមបញ្ជាក់ដែរថា ការកំណត់ឲ្យស្ថានីយទូរទស្សន៍ ក្នុងស្រុកចាក់ផ្សាយវណ្ណកម្មខ្មែរ (រឿងភាគ ខ្មែរ) នៅក្នុងម៉ោងពិសេស ម៉ោង១៩:០០នាទី ដល់ម៉ោង ២១:០០នាទី ដែលប្រជាពលរដ្ឋទស្សនា ច្រើនជាងគេនេះ គឺសំដៅលើកកម្ពស់ ដល់ខ្សែភាពយន្តខ្មែររបស់យើង៕

Related Articles

Back to top button
Close
Close