នាវាចម្លងមួយគ្រឿងលិចនៅឥណ្ឌូនេស៊ី ស្លាប់ ៦៣នាក់ បាត់ខ្លួន១៥នាក់
សារព័ត៌មាន Cambodia News/
ឥណ្ឌូនេស៊ី (២៨ ធ្នូ ២០១៥) ៖ មន្ត្រីភ្នាក់ងារស្រាវជ្រាវនិងជួយសង្គ្រោះឥណ្ឌូនេស៊ី និយាយថានាវាចម្លងដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅព្រឹកថ្ងៃសុក្រនេះ ដោយបណ្ដាលឲ្យមនុស្ស ៦៣នាក់ស្លាប់ ១៥នាក់បាត់ខ្លួន ខណៈ៤០នាក់ត្រូវបានជួយសង្គ្រោះ។
ទីភ្នាក់ងារសារព័ត៌មានAFPបានរាយការណ៍ដោយស្រង់សម្ដីលោក Soelistyo ប្រធានរបស់ស្ថាប័ននេះ ថា នៅពេលនេះ ក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះ១៥នាក់ដែលបាត់ខ្លួន។
បើតាមប្រតិបត្តិករម្នាក់របស់នាវាចម្លងនេះ មនុស្សនៅលើនាវានេះមានចំនួន១១៦នាក់។
មូលហេតុនៃការលិចនាវាចម្លងនេះ ខាងក្រុមជំនាញបានបញ្ជាក់ថាអាចមកពីបញ្ហានាវាផ្ទាល់ បូករួមទាំងអាកាសធាតុ ទើបធ្វើឲ្យនាវានេះលិចតែម្ដង។ ប្រទេសឥណ្ឌូនេស៊ី មានកោះ១៧០០០កោះ ។ ការលិចឬ គ្រោះថ្នាក់នាវា ចម្លង នៅប្រទេសនេះតែងតែកើតមានជាញឹកញាប់៕
ប្រភព: CNA