សម្តេចហ៊ុន សែន ផ្ញើសារអរគុណអ្នកគាំទ្រលើហ្វេសប៊ុក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ ធ្នូ ២០១៥) ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈទៅដល់ទីក្រុងបាងកក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ បានបង្ហោះសារជូនដំណឹង និងអរគុណដល់អ្នកគាំទ្រនៅលើហ្វេសប៊ុករបស់សម្តេចថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ពេលនេះខ្ញុំមកដល់ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដើម្បីទស្សនកិច្ចផ្លូវការផង និង ប្រជុំគណៈរដ្ឋមន្ត្រី នៃប្រទេសទាំងពីរផង។
ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលនឹងផ្តល់ឱ្យប្រជាជនទាំងសងខាងទទួលបាន ផលប្រយោជន៍ពីទំនាក់ទំនងដ៏ល្អនេះ”។
សម្តេច ហ៊ុន សែន បានសរសេរបន្ថែមទៀតថា “សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលតែងផ្តល់នូវការគាំទ្រ ចំពោះនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់ខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកន្លងមក”៕