​ហ្វីលីពីន​​រងគ្រោះ​​​ដោយសារ​​​ព្យុះ​ត្រូពិច​ថ្មី​​មួយ​ទៀត​​បន្ទាប់ពី​​ព្យុះ​ទី​ហ្វុង​

សារព័ត៌មាន​ Cambodia News/

​ហ្វីលីពីន (១៨ ធ្នូ ២០១៥) ៖ ព្យុះ​ត្រូពិច​ថ្មី​មួយទៀត​បាន​គំរាមកំហែង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន ដោយ​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ថ្ងៃទី​១៨​ធ្នូ​នេះ​។ ព្យុះ​នេះ​បាន​កើតឡើង​ខណៈ​ដែល​ប្រជាជន​នៅ​ភាគ​ខាងជើង​ប្រទេស​កំពុង​តែ​រងគ្រោះ​ដោយសារ​ព្យុះ​ទី​ហ្វុង​Melor​។

នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ ព្យុះ​ត្រូពិច​ថ្មី​នេះ​មានឈ្មោះ​ថា​Onyok បាន​បោកបក់​ឆ្ពោះ​ទៅ​ភាគ​ខាងត្បូង​ប្រទេស ស្របពេល​ដែល​ព្យុះ​ទី​ហ្វុង​Melor​បោកបក់​ចេញទៅ​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​២០​នាក់​។

សូមបញ្ជាក់​ថា ព្យុះ​Melor​ក្រៅពី​សម្លាប់​មនុស្ស ក៏​បាន​ធ្វើឲ្យ​ប្រជាជន​ជម្លៀស​ចេញពី​លំនៅស្ថាន​រាប់សែន​នាក់​ផង​ដែរ​៕​​

3

 

Related Articles

Back to top button
Close
Close