​សម្តេច​ ហ៊ុន សែន ​ព្រមាន​ មន្ត្រី​ណា​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៤ ធ្នូ ២០១៥) ៖ ក្នុង​​​​ពិធី​ប្រារព្ធ​«​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​១២​ធ្នូ​» សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​​​​​​ព្រមាន​ដល់​មន្ត្រី​ទាំង​ទ្បា​យ​ណា​ដែល​បាន​និង​កំពុង​ឃុបឃិត​និង​សហការ​ទាញ​យក​ផលប្រយោជន៍​ជា​មួយ​ជនល្មើស និង​អំពើ​ពាក់ព័ន្ធ​ក្នុង​ការ​ជួញដូរ​មនុស្ស ត្រូវ​ឆាប់​ដកខ្លួន​ជា​បន្ទាន់ ។

សម្តេចប្តថា ក្នុង​ករណី​រក​ឃើញ​ថា មន្ត្រី​ណា​ម្នាក់​បាន​ប្រព្រឹត្ត ឬ​ឃុបឃិត​ជាមួយ​ជនល្មើស​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ដោយ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​ពី​អំពើ​ជួញដូរ​មនុស្ស មន្ត្រី​នោះ​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​មិន​លើកលែង​ទ្បើ​យ ។

ជាមួយគ្នានោះ សម្តេច​តេ​ជោ ក៏​បាន​អំពាវនាវ​បន្ថែម​ទៀត​ចំពោះ​សម្តេច លោក លោក​ជំទាវ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ី​វិល​ជាតិ​និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​បន្ត​អនុវត្ត នូវ​ស្មារតី​នៃ​ការ​ខិតខំ​ប្រឹងប្រែង និង​ចូលរួម​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ​ឱ្យ​កាន់តែ​សកម្ម​ផុលផុស និង​មាន​ប្រសិទ្ធភាព​ទ្វេ​ទ្បើ​ង​សំដៅ​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​នេះ ៕

4

 

​​

Related Articles

Back to top button
Close
Close