ដើម្បីសុវត្ថិភាព គួរចំអិនទឹកឲ្យពុះ ២ ដង ឬ អត់?
សារព័ត៌មាន Cambodia News/
សុខភាព (១២ ធ្ននៅពេលដែលលោកអ្នកចំអិន ទឹកក្នុងរយៈពេលយូរ ឬ ចំអិនវា ២ ដង វានឹងធ្វើសារធាតុ រ៉ែ និងអុកស៊ីសែន ដែលមានក្នុងទឹកនោះ រលាយបាត់ទៅវិញទេ ហើយសារធាតុរ៉ែ ដែលរលាយចេញពីទឹកនោះ វាមិនបានសាយភាយទៅណាទេ គឺវាបានទៅប្រមូលផ្តុំនៅបាតឆ្នាំង ឬ កំសៀវ ដែលលោកអ្នកកំពុងប្រើប្រាស់។
ប្រសិនបើលោកអ្នកប្រើ កំសៀវសម្រាប់ចំអិនទឹក ហើយលោកអ្នកតែងតែ បន្សល់ទឹកបន្តិចក្នុង បាតកំសៀវរហូត ពេលចំអិនទឹកថ្មី គ្រាន់តែថែមទឹកឲ្យពេញ ហើយពេលយកវាញាំក៏ បន្សល់ទឹកបន្តិចក្នុងកំសៀវនោះទៀត។
ការធ្វើដូចនេះយូរៗ ទៅនឹងបង្កើតឲ្យមានជាតិពុល ជាច្រើន ដែលអាចប៉ះពាល់សុខភាពលោកអ្នក។
សូមបញ្ជក់ឡើងវិញថា ការចំអិនទឹកឲ្យពុះវាគឺ ជារឿងល្អសម្រាប់សុខភាព ដែលលោកអ្នកត្រូវតែធ្វើជាប្រចាំ ក៏ប៉ុន្តែលោកអ្នកមិនចាំបាច់ចំអិនវា ២ ដង នោះទេ៕