កម្មករ-កម្មការិនី ក្រុមហ៊ុន សេរី (ខេមបូឌា) បានបន្តដួលសន្លប់ជាង១០០នាក់
សារព័ត៌មាន Cambodia News/
កំពង់ស្ពឺ (០៨ ធ្នូ ២០១៥) ៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥នេះ កម្មករដែលបំរើការងារនៅរោងចក្រ ដែលមានយីហោកាត់ដេរសំលៀកបំពាក់សេរី(ខេមបូឌា)ហ្គាម៉ិនខូអិលធីឌី ជាង ១០០នាក់ បានបន្តដួលសន្លប់ទៀតហើយ ដែលកចំនួននៃការដួលសន្លប់នាថ្ងៃនេះ គឺមានច្រើនជាថ្ងៃម្សិលមិញទៅទៀត។
ប្រភពពត័មានពីមេក្រុមនៅក្នុងអាគាកាត់ដេរ បានឱ្យដឹងថា ករណីពលនេះបណ្តាលមក កាលពីថ្ងៃអាទិត្យ រោងចក្រខាងលើបានបាញ់ថ្នាំសម្លាប់សត្វល្អិត ហើយមិនបានបើកបង្អួច ទ្វា ឱ្យជាតិថ្នាំដែលបាញ់នោះមិនហើចេញក៏កើតជារឿងបែបនេះ ទោះយ៉ាងនេះក្តីមន្រ្តីជំនាញមិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយក្នុងករណីដួលសន្លប់នេះ។
គួររំលឹកថា កាលពីព្រឹកថ្ងៃចន្ទ័ម្សិលមិញនេះ មានកម្មកជាង៥០នាក់នៅរោងចក្រនេះ បានដួលសន្លប់ទាំងព្រឹកនៅដែលត្រូវបានគេដាក់ការសង្ស័យថា បណ្តាលមកពីថ្នាំពុលដែលបាញ់សត្វចង្រៃ។ សូមជំរាបថា រោងចក្រកាត់ដេរសំលៀកបំពាក់សេរី(ខេមបូឌា)ហ្គាម៉ិនខូអិលធីឌី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្តលេខ៤២ស្ថិតនៅក្នុងភូមិចំបក់ ឃុំវលិ៍្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕