លោក ​គីម ជុង​អ៊ុន​​ ក៏​មាន​ការ​ព្រួយបារម្ភ​ពី​​ការប្រែប្រួល​​អាកាសធាតុ​​ដែរ​

សារព័ត៌មាន​ Cambodia News​/

កូរ៉េខាងជើង (០៨ ធ្នូ ២០១៥) ៖ ដែល​កន្លងមក មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ​​ហាក់ដូចជា​សកម្ម​យ៉ាងខ្លាំង​ចំពោះ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ក៏​ត្រូវ​អង្គការសហប្រជាជាតិ​និង​អាមេរិក​ផង​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នេះ ក៏​មាន​ចិត្ដ​នឹក​បារម្ភ​ពី​ការប្រែប្រួ​លអា​កាសធា​តុ​ដែរ​។

1តាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​ការបរទេស​កូរ៉េខាងជើង​និយាយ​កាលពី​ថ្ងៃ​ទី​០៧​ធ្នូ​ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្រុងប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ លោក​ថា​លោក​គីម ជុង​អ៊ុន​បាន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ ដែល​ជា​កត្ដា​មួយ​ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន​និង​ឈាន​ដល់​ការប្រែប្រួល​អាកាសធាតុ​។

លោក​រដ្ឋមន្ដ្រី​ការបរទេស​កូរ៉េ​ខាងជើង​បាន​បន្ដ​ទៀត​ថា កូរ៉េខាងជើង​គ្រោង​នឹង​បំពេញ​នូវ​ការផ្ដួចផ្ដើម​ដាំ​ដើមឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ទសវត្ស​ក្រោយ ដែល​កត្ដា​នេះ​នឹង​អាចជួយ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការកាត់បន្ថយ​ការ​ភាយ​ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៕

 

 

Related Articles

Back to top button
Close
Close