ថ្នាំបាញ់មូសអាចបង្កផលប៉ះពាល់ដល់សុខភាព

សារព័ត៌មាន​​ Cambodia News​/

សុខភាព (១៧ វិច្ចិកា ២០១៥) ៖ តាមការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រា​វជំងឺហឺត​​សហ​រដ្ឋអាមេរិក​បាន​​បង្ហាញ​ថា​​៥៧ភាគរយ​​នៃអ្នក​ជំងឺ​ហឺត​តែងតែ​​ជួប​​បញ្ហាដកដង្ហើម​ដូចជា​មានប្រតិកម្មសួត​ក្រោយ​​ពេល​ប្រើប្រាស់​ថ្នាំ​បាញ់មូសច្រើន​​ហើយ​អ្នក​ដែល​មិន​មាន​ជំងឺហឺត​ក៏មាន​បញ្ហា​​ផងដែរ​ពេល​ប្រើប្រាស់​​ថ្នាំ​បាញ់​មូស​។

ថ្នាំបាញ់មូស​ក៏​ជ្រាប​ចូល​តាម​ស្បែក​ដែល​ងាយ​​ស្រួល​ក្នុង​កា​រ​ជ្រាប​​ចូល​ក្នុង​ឈាម​​ និង​​បានរាលដាល​ពា​ស​​ពេញ​រាង​កាយ​តាំង​ពីពោះវៀន​ ថ្លើម​ សួត​ តំរងនោម​ ខួរក្បាល​ផងដែរ។

តាមការសិក្សាស្រាវជ្រាវ​ផ្សេងទៀតបានបង្ហាញថា​ ថ្នាំបាញ់មូ​សអាច​បណ្តាលឲ្យបាត់បង់​ជីវិត​ប្រសិន​ជា​ប្រើ​ប្រាស់​​វាមិនបាន​ ត្រឹមត្រូវព្រោះថ្នាំបាញ់​មូសមានឥទ្ឋិពល​លើប្រព័ន្ឋប្រាសាទ​​មជ្ឈឹម​ប្រព័ន្ឋ​ សសៃឈាមបេះដូង​ និងប្រព័ន្ឋដង្ហើមផងដែរ​។

ដើម្បីជៀសវាងការបង្កគ្រោះ​ថ្នាក់​ដល់សរីរាង្គ ក្នុងករណីត្រូវ​បាញ់សម្លាប់មូស​ត្រូវអនុវត្តន៍គោលការណ៍​ដូចជា​មិន​ប្រើ​ប្រាស់​ថ្នាំបាញ់​មូសលើ​ស្នាមដាច់រលាត់​ មិនបាញ់​ នៅក្នុង​បន្ទប់​​បិទជិត​តែត្រូវការបើក​បង្អូច​មិន​បាញ់​ថ្នាំ​​នៅកន្លែង​ទុកដាក់​អាហារ​ និងមិនបាញ់ក្នុងបន្ទប់​ដែលមានកុមារ​៕ ប្រែសម្រួល​ដោយ​៖ រត្តនៈ

1

Related Articles

Back to top button
Close
Close