បុណ្យអុំទូក​មិន​ប្រារព្ធ​​តែ​រៀបចំ​ទីតាំង​កម្សាន្ត​សប្បាយដូច​​ជា​រៀងរាល់ឆ្នាំ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ វិច្ចិកា ២០១៥) ៖ តាម​ការ​ឲ្យដឹង​ពី​ហ្វេស​ប៊ុក​ផ្ទាល​​​របស់​ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​នេះ  បាន​បញ្ជាក់​ឲ្យដឹងថា បើ​ទោះ​បី​ឆ្នាំ​នេះ ពិធី​បុណ្យ​អុំទូក មិន​អាច​ប្រារព្ធ​បាន​ក៏ពិតមែន ប៉ុន្តែ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង សាលា​រាជធានី​ភ្នំពេញ នៅ​តែ​រៀបចំ​ទីតាំង​កម្សាន្ត​សប្បាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដូច​​ជា​រៀងរាល់ឆ្នាំ ហើយ​នឹង​ខិតខំ​ធ្វើឲ្យ បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំមុនៗ​​។

ប្រភពដដែល​​បាន​បន្តថា គណៈបញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ បាន​ប្រជុំ​អំពី​កម្មវិធី​បុណ្យអុំទូក ដើម្បី​រៀបចំ​ទីតាំង​កម្សាន្តៗ​នានា ក្នុង​រាជធានី​ភ្នំពេញ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ទីតាំង​កម្សាន្ត​សប្បាយទាំងនោះត្រូវបាន​រៀបចំ​ឡើង​នៅ​សួនច្បារ​មុខ​វត្តបុ​ទុម​វត្តី ទីតាំង​សួនច្បារ​វត្តភ្នំ ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ ជ្រោយចង្វារ​ត្រោយ​ខាងកើត​ជាដើម​៕

2

 

 

Related Articles

Back to top button
Close
Close