ថ្ងៃទី​​១០ ​វិច្ឆិកា ​​ជា​ខួប​លើក​ទី​៣៩​ឆ្នាំ​​នៃ​ការស្លាប់​​ពលរដ្ឋ​ខ្មែរ​​ជាច្រើន​លាន​នាក់​​ក្នុង​​របប​​ប៉ុលពត​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (១០ វិច្ចិកា ២០១៥) ៖ នៅ​ថ្ងៃ​ទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ ជា​ខួប​នៃ​ការ​ស្លាប់​បាត់បង់​ជីវិត​ពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់​ក្នុង​របប​វាលពិឃាត​ប៉ុលពត​(១៩៧៥-១៩៧៩)​។ នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​លាន​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ក៏​មាន​កូនប្រុស​របស់​សម្តេច ​ហ៊ុន សែន​ នាយ​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ម្នាក់ផង​ដែរ​។

​តាមរយៈ​ទំព័រ​ហ្វេ​ក​ប៊ុក​ផ្ទាល់ខ្លួន​របស់​សម្តេច ​​ហ៊ុន សែន នៅ​ថ្ងៃទី​១០​វិច្ឆកា​នេះ​​​ សម្តេចបាន​សំដែង​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​ជាទីបំផុត ជាមួយ​ប្រជាពល​រដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ដែល​បាន​បាត់បង់ ឪពុក ម្តាយ ប្តី ប្រពន្ធ កូន ចៅ និង​សាច់​សារ​លោហិត​ជា​ទី​ស្រឡាញ់​របស់ខ្លួន នៅក្នុង​របប​ដ៏​សាហាវឃោឃៅ​យង់ឃ្នង​នេះ​។

នៅក្នុង​ឱកាស​នេះ សម្តេច ​ហ៊ុន សែន​បាន​បួងសួង​ដល់​វិញ្ញាណក្ខ័ន្ធ កូនប្រុស​ដ៏​កំសត់​របស់​សម្តេច និង​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំងអស់ បាន​សោយសុខ​នៅ​ឋាន​បរមសុខ និង​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​រស់នៅ​ក្នុង​សន្តិភាព និង​រីកចម្រើន​ជា​និរន្ត​ន៍​៕

4

Related Articles

Back to top button
Close
Close