ការវាយប្រហារ​​របស់​រុស្ស៊ី​​នៅ​ទីក្រុង​​ប៉ាល​ម៉ៃ​រ៉ា​​​ផ្ដល់​​ភាព​វិជ្ជ​មាន​ច្រើន

​សារព័ត៌មាន​ Cambodia News/

​រុស្ស៊ី (០៩ វិច្ចិការ ២០១៥) ៖ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ជាច្រើន​គ្រឿង បាន​ធ្វើ​ការវាយប្រហារ​​នៅ​ទីក្រុង​​បុរាណ​ប៉ាល​ម៉ៃ​រ៉ា ​កាលពី​ថ្ងៃ​ទី​០៨​វិច្ឆិកា​ បាន​ផ្ដល់​ភាព​វិជ្ជមាន​ច្រើន​ គឺ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​IS​មួយចំនួន បាន​រត់​ខ្ជាត់ខ្ជាយ​ចេញពី​ទីក្រុង​បុរាណ​ប៉ាល​ម៉ៃ​រ៉ា នៃ​ភាគ​កណ្ដាល​ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​​ចេញផ្សាយ​នៅ​ថ្ងៃទី​០៩​វិច្ឆិកា​។​

​​​កងកម្លាំង​អាកាស​របស់​រុស្ស៊ី​ បាន​វាយប្រហារ​តាម​ជើង​អាកាស​នៅលើ​ទឹកដី​ស៊ី​រី​តាំងពី​ចុង​ខែ​កញ្ញា​មកម្ល៉េះ ហើយ​គោលបំណង​សំខាន់​របស់​រុស្ស៊ី​នៅពេលនេះ គឺ​កម្ចាត់​ក្រុម​សកម្​មប្រយុទ្ធ​IS និង​ដោះស្រាយ​វិបត្តិ​នៅ​ស៊ី​រី​តែប៉ុណ្ណោះ​។

គួរបញ្ជាក់​ថា ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​IS បាន​រឹបអូស​យក​ទីក្រុង​បុរាណ​ប៉ាល​ម៉ៃ​រ៉ា​តាំងពី​ថ្ងៃ​ទី​២០​ឧសភា​មកម្ល៉េះ​។ ចាប់តាំងពី​ពេលនោះ​មក ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​IS បាន​បំផ្លាញ​ពន្ធនាគារ​យោធា និង​ផ្នូរ​ជាច្រើន​កន្លែង​ផងដែរ​៕

3

 

Related Articles

Back to top button
Close
Close