នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួនអ្នកបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ យកមក​កាត់ទោស​តាមផ្លូវច្បាប់

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៩ តុលា ២០១៥) ៖ កាលពីថ្ងៃទី​២៨​តុលា​ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ​សារ​ នយោបាយ​ជាង ១០នាទី តាមរយៈវិដេអូបង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កប្រកាស​ពី​ការដាក់​បញ្ជាឲ្យ​អាជ្ញាធរ​សមត្ថកិច្ច តាម​ចាប់​ជនបង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២រូប យកមក​កាត់ទោស​តាមផ្លូវច្បាប់ ទោះជា​អ្នកប្រព្រឹត្តិ​ល្មើស​នោះ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាក៏ដោយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​បញ្ជានេះបានធ្វើឡើងបន្ទាប់ពី​វិល​ត្រលប់​មកពី​ប្រទេស​បារាំង​វិញ ដោយ​លោកហ៊ុន សែន បាន​លើកឡើងថា ទោះបីជា​ការបង្ក​របួស​ស្នាម​នោះ កើតចេញពី​ហេតុផល​អ្វី​ក៏ដោយ ក៏​យើង​មិនអាច​អត់អោន​ឲ្យ​បានទេ​។ ​

លោក ​ហ៊ុន សែន ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ រួមមាន អ្នកបើកបរ​ឡាន​របស់​តំណាងរាស្ត្រ តំណាង​រាស្ត្រ​រងគ្រោះ​ទាំង​ពីររូប អ្នក​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ដើម្បី​តាមរក​មុខ​ជនដៃដល់ វាយ​តំណាងរាស្ត្រ​ទាំងពីរ​រូប​ឲ្យ​ឃើញ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​។ ការផ្តន្ទាទោស ការកាត់ទោស​ជន​ប្រព្រឹត្តិ​ល្មើស ដែល​បង្ក​ហិង្សា​វាយ​តំណាងរាស្ត្រ​នោះ ត្រូវធ្វើ ដោយ​គ្មាន​ការលើកលែង​ទេ​៕

2

​​

Related Articles

Back to top button
Close
Close