រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជំរុញ​ប្រជាពលរដ្ឋ ប្តឹងទៅ​អាជ្ញាធរ លើ​ករណី​មាន​ការលក់​ឱសថ​ក្លែងក្លាយ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៧ តុលា ២០១៥) ៖ ​នៅក្នុង​ពិធី​ដុត​កម្ទេច​ឱសថ​ក្លែងក្លាយ​ប្រមាណ​៣០​លាន​គ្រាប់ នៅ​សង្កាត់​ជើង​ឯក រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៥ ខែតុលា ​ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ថ្លែងថា កន្លែង​លក់​ឱសថ​មិនមែនជា​កន្លែង​ផ្សំ​ថ្នាំ​ព្យាបាល​ជំងឺ​នោះទេ ពោលគឺ​មានតែ​គ្រូពេទ្យ​នោះទេ​ដែលមាន​សិទ្ធ​ចេញ​វេជ្ជបញ្ជា​ផ្សំ​ថ្នាំពេទ្យ​ឲ្យ​អ្នកជំងឺ​ទៅ​ទិញ​ឱសថ​តាម​ឱសថដ្ឋាន​ដើម្បី​ព្យាបាល​ជំងឺ​។​

5លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ ក៏​បានប្រកាស​ដោយ​បើកចំហ​ដោយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ធ្វើការ​ប្តឹងទៅ​អាជ្ញាធរ​ដែល​នៅ​ជិត​ខ្លួន ប្រសិនបើ​រកឃើញថា មាន​អ្នកលក់​ថ្នាំពេទ្យ ឬ​ឱសថស្ថាន បានធ្វើការ​សកម្មភាព​ផ្សំ​ថ្នាំ​ព្យាបាល​ជំងឺ និង​ចែកចាយ​ឱសថ​ក្លែង​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ដើម្បី​ព្យាបាល​ជំងឺ​។​

ជាមួយគ្នា​នោះ ​​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​បញ្ជាក់ថា ដាក់ទោស​ទណ្ឌ​ចំពោះ​ជនល្មើស​លក់​ចែកចាយ​ឱសថ​ក្លែងក្លាយ គឺ​នៅ​ភាព​តិចតួច ពោលគឺ​តាម​មាត្រា​១២​ថ្មី ច្បាប់​ស្តីពី​គ្រប់គ្រង​ឱសថ គឺ​ជនល្មើស​ត្រូវ​ជាប់ពន្ធនាគា​រ​ពី​៥​ទៅ​១០ ឆ្នាំ និង​មាន​ពិន័យ​ជា​ប្រាក់​ពី​២០​លាន​ទៅ​៥០​លាន​រៀល៕

Related Articles

Back to top button
Close
Close