វ៉ាន វលក្ខណ៍ ត្រឹមបញ្ចេញតែប៉ុននឹងមិនថ្វី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ កញ្ញា ២០១៥) ៖ កន្លងទៅថ្មីៗនេះ ស្រីស្រស់សម្ផស្សឆើតឆាយ ស្ថិតក្នុងសម្លៀកបំពាក់បែបនារីសម័យថ្មី បានបញ្ចេញសាច់សរម៉ដ្ឋរលោក កញ្ញា វ៉ាន វលក្ខណ៍ បានប្រាប់សារព័ត៌មានកំណើតថ្មីថា ថ្វីត្បិតតែនាងទើបតែមានឈ្មោះ បោះសំឡេង ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន តែសម្រាប់ គឺមានឱកាស បានថតរឿងចំនួន៤រួចហើយ ទោះជាមិនបានមានឱកាសទទួលតំណែងជាតួឯកក៏ដោយនោះ។
កញ្ញា វ៉ាន វលក្ខណ៍ នៅតែបន្តប្រឡូកមិនរុញរាឡើយ ហើយប្រសិនបើមានអ្នកដឹកនាំរឿងចង់ទាក់ទនហៅនាងថតរឿងបែបសិចស៊ី ឬក៏ស្រើបស្រាលក៏នាងអាចថតបានដោយគ្មានបញ្ហាអ្វីដែរ។
កញ្ញា វលក្ខណ៍ បានប្រាប់កំណើតថ្មីទៀតថា នាងគឺជាតារាថ្មី ដូច្នេះដើម្បីភាពល្បីល្បាញ ទាល់តែនាងខំប្រឹងបញ្ចេញទេពកោលស្យក្នុងការសម្តែងមិនថា ជាតួអង្គបែបណាក៏ដោយ។ អ្វីដែលសំខាន់ គឺនាងចង់ឲ្យមានការចាប់អារម្មណ៍បន្ទាប់ពីរឿងដែលនាងថត ត្រូវបានដាកបញ្ចាំង និងធ្វើឲ្យទស្សនិកជនទទួលស្គាល់នាងថា នាងក្លាហានដល់កម្រិតណា។
ពន្លកតារាថ្មីដែលរះលើវិថីសិល្បៈដោយចាប់យកអាជីពជាតារាសម្តែង និងជាតារាម៉ូដែលកញ្ញា វ៉ាន វលក្ខណ៍បានបញ្ជាក់បន្ថែមទៀតថា ៖«ទន្ទឹមនឹងការលើកឡើងខាងលើនេះ នាងក៏រីករាយទទួលការរិះគន់ និងការស្ថាបនាផងដែរ បើសិនជាការសម្តែងរបស់នាង មិនទៅហួសហេតុធ្វើឲ្យទស្សនិកជន មិនពេញចិត្ត និងទទួលយកការរិះគន់ ដើម្បីកែលម្អខ្លួនឡើងវិញ ផ្ទុយទៅវិញប្រសិនបើមានការសរសើរ នាងនឹងមានទឹកចិត្តខំប្រឹងសម្តែងឲ្យបានល្អបន្ថែមទៀត៕