​និស្សិត​ម្នាក់ ដែល​គំរាម​តាម​ហ្វេ​ស​ប៊ុ​ក បោក​គ្រាប់បែក​សម្លាប់​សម្តេច ស ខេង ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន

សារព័ត៌មាន​​ Cambodia News​/

សៀមរាប (29 កញ្ញា 2015) ៖ ប៉ូលិស បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​គំរាម​បោក​គ្រាប់បែក​សម្លាប់​សម្ដេច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តាម​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម (​ហ្វេ​ស​ប៊ុ​ក​) កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​នៅ​សកលវិទ្យា​ល័យ សៅ​ស៍​អ៊ី​ស​ថ៍ អេស​សៀ ស្ថិតនៅក្នុង​ខេត្ត​សៀមរាប​។​

​ការចាប់ខ្លួន គឺ​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​សរសេរ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Savoeun Tao របស់ខ្លួន ដោ​យស​សេ​រថា “​ចាំ​សម្ដេច​មកដល់ នាំគ្នា​ដាក់​គ្រាប់បែក អោយ​ងាប់​ទាំងអស់គ្នា​ម្ដង​”​។

​ការ​បង្ហោះ និង comment  នេះ បាន​សរសេរ នៅ​ថ្ងៃ​២៦ ខែកញ្ញា ឆ្នាំ​២០១៥​។ ជន​សង្ស័យ ដែល​ប៉ូលិស​ចាប់ខ្លួន មានឈ្មោះ តៅ សាវឿន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​និ​សិ​ត្ស​រៀន​នៅ​សកលវិទ្យា​ល័យ សៅ​ស៍​អ៊ី​ស​ថ៍ អេ​សៀ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​៕

6


Related Articles

Back to top button
Close
Close