វិធីជួយសង្គ្រោះសមាជិកគ្រួសារដែលមាន​អាកាៈពុល

សារព័ត៌មាន​​ Cambodia News/

សុខភាព (២៩ កញ្ញា ២០១៥) ៖ រោគសញ្ញានៃការពុល ជាទូទៅមានដូចជា ការរលាក ឬ ឡើងក្រហមនៅនឹងមាត់ និង បបូរមាត់ បន្ទាប់ពីបានផឹករបស់ដែលមានជាតិពុល ខ្យល់ដកដង្ហើមធំក្លិនជាតិគីមី មានការរលាក មានស្នាម ក្អួតពិបាកដកដង្ហើម ងងុយគេង វង្វេងវង្វាន់។

អ្នកត្រូវប្រញាប់ទាក់ទង ទៅកាន់ក្រុមសង្គ្រោះបន្ទាន់ឲ្យបានភ្លាមៗប្រសិនបើ ជនរងគ្រោះមានសភាពងងុយគេងខ្លាំង ឬ បាត់បង់ស្មារតី ពិបាកក្នុងការដកដង្ហើម  ឬ ឈប់ដកដង្ហើម មិនអាចសម្រាកបាន ឬ មានការញ័រកន្ត្រាក់ដងខ្លួន មានការប្រកាច់ បែកពពុះមាត់ ។

បើជនរងគ្រោះបានប្រឈមទៅនឹងជាតិពុលដែលមានលក្ខណៈជាផ្សែងមានដូចជាៈ កាបូនម៉ូណូអុកស៊ីត នោះអ្នកត្រូវប្រញាប់យកគេទៅកាន់កន្លែងដែលមានខ្យល់បរិសុទ្ធវិញឲ្យបានឆាប់។បើ ជនរងគ្រោះ បានលេបនូវជាតិពុល នោះអ្នកត្រូវយកចេញនូវអ្វីដែលមានសេសសល់ នៅក្នុងមាត់។

បើអ្នកសង្ស័យថាជាតិពុល គឺជាទឹកនៃគ្រឿងសម្អាតនៅក្នុងផ្ទះ ឬ សារជាតិគីមីអ្វីផ្សេង ទៀត នោះអ្នកត្រូវអាននូវផ្លាកសញ្ញាដែលមាននៅលើដប នឹងអនុវត្តតាមនូវការណែនាំ ដែលបាន សរសេរនៅលើនោះ។ បើជនរងគ្រោះមិនមានដកដង្ហើមនោះទេអ្នកត្រូវតែប្រញាប់ធ្វើចលនាសង្គ្រោះបេះដូង ឲ្យបានភ្លាមៗ៕

2

 

 

 

 

Related Articles

Back to top button
Close
Close