វិបត្តិពិភពលោកកំពុងជួបប្រទះ«ជនភៀសខ្លួន»

សារព័ត៌មាន​​ Cambodia News​/

បរទេស (២២ កញ្ញា ២០១៥) ៖ សព្វថ្ងៃនេះ បញ្ហាជនភៀសខ្លួនបានកើតមានជាបន្តបន្ទាប់នៅទ្វីបអឺរ៉ុបដែលធ្វើអោយមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជននៅលើពិភពលោក។ បញ្ហាមួយនេះបានធ្វើឲ្យមនុស្សចាប់ ផ្តើមយល់ដឹងអំពីផលវិបាករបស់ជនភៀសខ្លួនព្រមទាំងធ្វើការបញ្ចេញមតិទាមទារសុំឲ្យមានការស្វែង រកដំណោះស្រាយជាបន្ទាន់។

Syrian refugeesជាក់ស្តែង ដូចជាវិបត្តិជនភៀសខ្លួននៅប្រទេសសីរ៉ីដែលមានជនភៀសខ្លួនច្រើនលើសលុប បានភៀសខ្លួនចេញដោយសារសង្គ្រាមផ្ទៃក្នុង និងទំនាស់សាសនាដែលក្នុងនោះក៏រាប់បញ្ជូលទាំងពួក ភរវករ ISIS បានធ្វើអោយមានចលាចលនៅ​ក្នុងប្រទេស រីឯជនភៀសខ្លួនទាំងនោះ ត្រូវរស់នៅក្នុង ជំរុំភៀសខ្លួនដែលប្រឈមមុខនឹងភាពរងារ ភាពអត់ឃ្លាន និងជំងឺផ្សេងៗ។

ក្រៅពីនៅតំបន់អឺរ៉ុបនៅ ទ្វីបអាស៊ីក៏កើតមានបញ្ហាជនភៀសខ្លួននេះដែរ​​​ ដូចជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួននៅ តាមប្រទេសជិតខាងដូចជាប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី ដែលមូលហេតុចម្បង គឺការប្រកាន់ជាតិសាសន៍។​

ជារួម មូលហេតុមួយចំនួនដែលបណ្តាលឲ្យមានវិបត្តិជនភៀសកើតមានឡើង ក្នុងនោះមាន ដូចជា​ កត្តាអាកាស ធាតុមានគ្រោះធម្មជាតិដែលធ្វើអោយខូចខាតលំនៅដ្ឋានអាហារមិន គ្រប់គ្រាន់ កត្តា​អសន្តិសុខមាន សង្គ្រាមក្នុងប្រទេសដែលធ្វើឲ្យមានភាពចលាចលបង្ខំឲ្យប្រជាជនចាកចេញពីប្រ ទេសរបស់ខ្លួនដើម្បីការពារជីវិតក្រុមគ្រួសារ កត្តាវប្បធម៌​​ មានទំនាស់ខាងសាសនាឬជាតិ សាសន៍​ ដែលធ្វើឲ្យប្រជាជន ភៀសខ្លួនចេញដើម្បីការពារជីវិតពីការកាប់សម្លាប់​ឬប្រល័យពូជសាសន៍ក្នុងនោះ មាន​មួយផ្នែកដែល ពុំមានសញ្ជាតិច្បាស់លាស់ផងដែរ។

Rohinya Refugeeការភៀសខ្លួនចេញទៅប្រទេសផ្សេងផ្តល់នូវផលវិបាកដល់ជនភៀសខ្លួនមួយចំនួនដូចជាការជួបប្រទះឧបសគ្គផ្សេងៗដែលធ្វើអោយបាត់បង់ជីវិតដោយសារខ្វះស្បៀងអាហារខ្វះជម្រកជំងឺ។ល។ការហាមឃាត់ពីសំណាក់ប្រទេសខ្លួនជិតខាងដែលមិនអនុញ្ញាតអោយស្នាក់នៅដែលបណ្តាលឲ្យពួកគេប្រឈមមុខនឹងបញ្ហាជីវភាពប្រចាំថ្ងៃផ្សេងៗទៀត៕​

 

Related Articles

Back to top button
Close
Close