ក្រសួង​មហាផ្ទៃ​​នឹង​ចាត់វិធាន​ការ​ចំពោះ​ការញុះញង់ ​ជេរប្រមាថ តាម​អ៊ិនធើណែត​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០៨ កញ្ញា ២០១៥) ៖ យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅនៃ​ក្រសួង​មហាផ្ទៃចុះថ្ងៃ​ទី​១៩ខែសីហា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា​នាយក​​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាដែល​ជា​សេនាធិការនៃ​ក្រសួ​ងមហាផ្ទៃ​​នឹង​សិក្សា​រៀប​ចំ​គោល​ការ​ណ៍ វិធាន​ការ​ យុទ្ធ​សាស្រ្តនិង​ផែន​ការ​សកម្មភាព​លើ​ការ​បង្ការ​ ទប់​ស្កាត់​ ស្រាវជ្រាវ​ ស៊ើបអង្កេត​និង​បង្រ្កាប​បទ​ល្មើស​បច្ចេកវិទ្យា។

បើ​តាម​អនុក្រឹត្យនេះ នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យានឹង​”ស៊ើបអង្កេត​ និង​ចាត់វិធាន​ការតាម​ច្បាប់​ចំពោះ​​សកម្មភាព​ញុះញង់​ ជេរប្រមាថ រើស​អើ​ងពូជសាសន៍​ បង្កចលាចល​ក្នុង​សង្គម​ តាម​ប្រព័ន្ធ​អ៊ិនធើណែត”​។

​ទាក់​ទង​នឹង​សេចក្តីព្រាង​​​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន ​ក្រសួង​ប្រៃ​សណីយ៍និង​ទូរ​គមនាគមន៍ឲ្យ​ដឹង​ថាសេចក្តីព្រាង​ច្បាប់នេះ​បាន​ដាក់​បញ្ចូល​ចំណុចនៃ​ការ​ជេរប្រមាថ​ ដើម្បីធានា​ប្រយោ​ជន៍​អ្នក​ប្រើ​ប្រាស់។​ ក្រសួង​បន្ត​ថា​សេចក្តីព្រាង​ច្បប់នេះ​ទុក​មួយ​អន្លើ​សិន​ ដោយ​សារ​រាជ​រដ្ឋាភិបាល​ជាប់​ដោះ​​ស្រាយ​ការងារ​នានា​​ដែល​មាន​លក្ខណៈ​បន្ទាន់និង​អាទិភាព​ជាង។

ក្រសួង​ប្រៃសណីយ៍​បន្ត​ថា​ច្បាប់​នេះ​មាន​បំណង​កំណត់​វិធាន​ការ​អប់រំ បង្ការ​ទប់​ស្កាត់​ និង​បង្រ្កាប​ការ​ប្រព្រឹត្ត​​បទល្មើស​នានា​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បីធានា​ការ​អនុវត្ត​ច្បាប់ ប្រយុទ្ធ​ប្រឆាំងនិង​បង្រ្កាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន ក៏​ដូច​ជា​សុវត្ថិ​ភាព​ និង​ការ​ពារ​​ផល​ប្រយោ​ជន៍​ស្រប​ច្បាប់​ក្នុង​ការ​ប្រើ​ប្រាស់ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន៕

7

 

Related Articles

Back to top button
Close
Close