លោក​សម រង្ស៊ី ហួសចិត្ត​​ដែលថា​​​អត្រា​​យុវជន​​គ្មាន​​ការងារ​ធ្វើ​នៅ​​កម្ពុជា ​មាន​​មិន​​ដល់​​១%​​

សារព័ត៌មាន​ Cambodia News/

ហ្វេ​សប៊ុក (០២ កញ្ញា ២០១៥) ៖ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន នៅ​ថ្ងៃ​ទី​០១ កញ្ញា​ ថា លោក​បាន​តវ៉ា​ច្រើនលើក​ហើយ ទៅ​ធនាគារពិភពលោក អំពី​តួលេខ អត្រា​នៃ​យុវជន​អត់​ការងារ​ធ្វើ នៅ​ប្រទេស​កម្ពុជា​។

លោក​បាន​ស្នើឲ្យ ធនាគារពិភពលោក គណនា​ឡើងវិញ អំពី​អត្រា​នៃ​យុវជន​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​មិន​ដល់ ១ ភាគរយ​ផង ដែល​ជា​តួលេខ​តិច​ពន់ពេក មិន​អាច​ជឿ​បាន បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត ក្នុង​ពិភពលោក​។

ឧទាហរណ៍ តួលេខ សម្រាប់​ប្រទេស​ដទៃ​មាន​ដូចតទៅ​។

– ប្រទេស​កម្ពុជា / Cambodia : 0.7% (!!!)

– ប្រទេស​ចិន / China : 10.1%

– ប្រទេស​ជប៉ុន / Japan : 6.8%

– ប្រទេស​កូរ៉េខាងត្បូង / South Korea : 9.2%

– ប្រទេស​ម៉ាឡេស៊ី / Malaysia : 11.1%

– ប្រទេស​សិង្ហ​បុរី / Singapore : 10.3%

– ប្រទេស​ថៃ / Thailand : 3.1%

– ប្រទេស​វៀតណាម / Vietnam : 5.4%

– សហរដ្ឋអាមេរិក / USA : 15.8%

– ប្រទេស​កាណាដា / Canada : 13.8%

– ប្រទេស​បារាំង / France : 23.7%

– ប្រទេស​អាល្លឺម៉ង់ / Germany : 7.8%

– ចក្រភព​អង់គ្លេស / UK : 20.3%

– ប្រទេស​អូស្ត្រាលី / Australia : 12.2%

លោកសម រង្ស៊ី បាន​​បញ្ជាក់​​បន្ថែម​ថា ​​​បើ​យុវជន​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន​តិច​ដូច​ធនាគារពិភពលោក បាន​គណនា​នោះ មិនមែន​មាន​យុវជន​ខ្មែរ​រាប់សែន​នាក់ ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ជិតខាង​នោះទេ​៕

Capture

Related Articles

Back to top button
Close
Close