ស្ពៃក្រញាញ់ប្រូខូលីអាចពន្យឺតជំងឺសន្លាក់
សារព័ត៌មាន Cambodia News/
សុខភាព (១៩ សីហា ២០១៥) ៖ អ្នកវិទ្យាសាស្ត្របានអះអាងថា ការទទួលទានផ្កាស្ពៃក្រញាញ់ប្រូខូលីច្រើនអាច បន្ថយល្បឿន ឬអាចបញ្ចៀសពីការកើតមានជំងឺសន្លាក់ឆ្អឹង។ ក្រុមអ្នកសិក្សាមកពីមហាវិទ្យាល័យ University of East Angliaបានឲ្យដឹងថា ការធ្វើតេស្តទៅលើកោសិកានិងកណ្តុរបានបង្ហាញថា សារធាតុនៅក្នុងស្ពៃក្រញាញ់ប្រូខូលី អាចជួយទប់ស្កាត់ពីអង់ហ្ស៊ីមដែលេអាចធ្វើអោយខូចឆ្អឹងខ្ចី។ ស្ពៃក្រញាញ់ពិសេសមួយដែលមានឈ្មោះថា បេនេហ្វត (Beneforte) ត្រូវបានបង្កើតឡើងពីការសិក្សាស្រាវជ្រាវដែលផ្តល់ដោយថវិកាសាធារណៈនៅវិទ្យាស្ថានស្រាវជ្រាវផ្នែកអាហារនៅចក្រភពអង់គ្លេស និងមជ្ឈមណឌលចនអ៊ីន។ មានមនុស្ស៨លាន៥សែននាក់នៅចក្រភពអង់គ្លេសកើតជំងឺសន្លាក់ឆ្អឹងដែលប៉ះពាល់ជាពិសេសទៅលើដៃ ជើង ឆ្អឹងកង ត្រគាក និងជង្គង់៕