គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ ខែសីហា ស្លាប់មនុស្ស ៧នាក់ របួសធ្ងន់ស្រាល ១១នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ សីហា ២០១៥) ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១១លើក យប់ ៤លើក, បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ប្រុស) របួសធ្ងន់ ៨នាក់ (ប្រុស) និងរបួសស្រាល ៣នាក់ (ស្រី ម្នាក់) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច ១គ្រឿង, រថយន្តធុនធំ ១គ្រឿង និងថ្មើរជើង ម្នាក់ ។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៧លើក, ស្រវឹង ២លើក និងមិនគោរពសិទ្ធិ ១លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ១៣នាក់ (យប់ ៦នាក់) ។
រថយន្តពិន័យសរុបចំនួន ៩៧៧គ្រឿង (រថយន្តធំ ២៥១គ្រឿង) ស្មើនឹង ១.០០៤ករណី ល្មើសក្រដាសស្នាមមាន ៧០២គ្រឿង ស្មើនឹង ៧០៤ករណី, ចំពោះករណីល្មើសបច្ចេកទេស ២៧៥គ្រឿង ស្មើនឹង ៣០០ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.៦៧១គ្រឿង ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ