លោក​ ​​ហ៊ុន ម៉ា​នី ​​ព្យាយាម​​​ពន្យល់​​​​ស្ត្រី​​​​បឹង​​កក់​​​ពី​​ច្បាប់​​​NGO​​​​​​

សារព័ត៌មាន​យុវវ័យថ្មី/

ភ្នំពេញ (០៩ កក្កដា ២០១៥) ៖ ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់​លើ​ច្បាប់​អង្គការ ដែល​រៀបចំ​ដោយ​រដ្ឋសភា នាថ្ងៃទី​០៨ កក្កដា លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ណែនាំ និង​ពន្យល់ ដល់​ស្ត្រី​សហគមន៍​បឹងកក់ អំពី​ដំណោះស្រាយ​ផ្សេង​គ្នា​រវាង​សេចក្តី​ព្រាងច្បាប់​NGO និង​បញ្ហា​ជម្លោះ​ដីធ្លី​។

ដោយឡែក តំណាង​ស្ត្រី​បឹង​កក់​បាន​ស្នើ​ឲ្យ​លោក​ហ៊ុន ម៉ា​នី ពាំនាំ​ទុក្ខ​កង្វល់​របស់​ពួកគាត់ ជូន​លោកនាយក​រដ្ឋមន្ត្រី​ជួយ​អន្ត​រាគមន៍ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ងាក​មក ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​វិញ មុន​នឹង​ការអនុម័ត​ច្បាប់​អង្គការ​។ កន្លងមក អង្គការ​សង្គម​​ស៊ីវិល តែងតែ​ជួយ​ស្វែងរក​ដំណោះស្រាយ ហើយ​ប្រសិនបើ​ច្បាប់​រឹតបន្តឹង​សិទ្ធិ​របស់​សង្គម​ស៊ីវិល គឺ​រឹតតែ​ធ្វើឲ្យ​ពួកគាត់​ជួប​ការលំបាក​៕

1

Related Articles

Back to top button
Close
Close