និស្សិតខ្មែរ មួយក្រុមរតវ៉ាមិនសុខចិត្ត ព្រោះត្រូវអ្នកលក់គិតប្រាក់ថ្លៃហួសហេតុ (មានវីដេអូ)
សារព័ត៌មាន Cambodia News/
ហ្វេសប៊ុក (២០ ឧសភា ២០១៥) ៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បានបង្ហាញពី ការចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើ វីដេអូ មួយ ដែល បង្ហាញពីទិដ្ឋភាពនៃការតវ៉ាមិនសុខចិត្តរបស់ក្រុមនិស្សិតដែល ពួកគេទៅលេង នៅតំបន់ប្រវត្តិសាស្ត្រ វត្តឧដុង្គ។ [ អានបន្ត ]
តាមវីដេអូនោះ បានបង្ហាញឲ្យឃើញ ពីនិស្សិតមួយក្រុម ដែលកើតទុក្ខ មិនសុខចិត្តបាន នាំគ្នាទៅរាយការណ៍ ដល់ក្រុមសមត្ថកិច្ច ប្រចាំតំបន់ ដើម្បីឲ្យពួកគាត់ ជួយដោះស្រាយ នៅក្នុងករណីមួយ ដែលក្រុមអ្នកលក់ផ្កា មានគ្នីគ្នា ២ទៅ៣នាក់ បាននាំគ្នា លក់ផ្កាឲ្យក្រុម និស្សិតទាំងនោះ ដោយមិនបាន បញ្ជាក់ប្រាប់អំពី តម្លៃនិងចំនួន ផ្កាឲ្យពិតប្រាកដ ហើយក្រោយមក ស្រាប់តែគិតប្រាក់ ពីពួកគេសរុប ដោយលើសពី តម្លៃទូទៅនៃ ផ្កាទាំងនោះ ដោយក្នុងម្នាក់ អស់ចាប់ពី ២០,០០០រៀល ឡើងទៅ៕