កិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ បានបើកជាផ្លូវការ
នាង/សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មេសា ២០១៥)៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៦ (26th Asean Summit ) ពីថ្ងៃទី ២៦-២៧ ខែ មេសានៅប្រទេសម៉ាឡេស៊ី គឺ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ ASEAN ជាមួយនឹងទស្សនៈវិស័យច្បាស់លាស់ក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាមូលដ្ឋានក្នុងការពង្រឹងសហគមទាំងមូលអោយកាន់តែមានឥទ្ឋិពលខ្លាំងបន្ថែមទៀត។ [ អានបន្ត ]
យោងតាមទំព័រ Facebook របស់សម្តេច ហ៊ុន សែន បានឲ្យថា មេដឹកនាំសមាជិក ASEAN ទាំងអស់បានសន្យាខិតខំស្វែងរកមធ្យោបាយ និងពង្រឹងសហប្រតិបត្តិការជាមួយគ្នាដើម្បីធ្វើឱ្យ ASEAN កាន់តែមានភាពស្អិតល្មួតបន្ថែមទៀតរួមទាំងសេដ្ឋកិច្ច និង នយោបាយ ។
ទន្ទឹមនឹងនេះដែរ គឺ ASEAN ត្រូវខិតខំប្រកួតប្រជែងដើម្បីតំណែងសេដ្ឋកិច្ចនៅក្នុងតំបន់ និងរួមដៃគ្នាដោះស្រាយប្រយុទ្ឋប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងក្រុមជ្រុលនិយមជាដើម៕