រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការកំណត់សមត្ថកិច្ចគ្រប់គ្រង និងប្រើប្រាស់ហ្វ្រេកង់ស៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២១ មេសា ២០១៥) ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការ ដើម្បីសិក្សាស្តីពីស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រង ការបែងចែក និងការប្រើប្រាស់ហ្វ្រេកង់ស៍៧០០MHz ដើម្បីកំណត់សមត្ថកិច្ចគ្រប់គ្រង និងប្រើប្រាស់ហ្វ្រេកង់ស៍៧០០ MHzនេះ។ [ អានបន្ត ]
យោងតាមសេចក្តីសម្រេចមាន៦ប្រការ ដែលចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០១៥ បានឱ្យដឹងថា គណៈកម្មការសម្រាប់កំណត់សមត្ថកិច្ចគ្រប់គ្រង និង ការប្រើប្រាស់ហ្វ្រេកង់ស៍៧០០MHz មានសមាសភាពចំនួន៥រូប។
គណៈកម្មការទាំង៥រូប មានតួនាទី និងភារកិច្ចសំខាន់ដូចជា ដឹកនាំ និងសម្រប សម្រួលលើការងាររៀបចំការសិក្សាស្តីពីស្ថានភាពបច្ចុប្បន្ន នៃការគ្រប់គ្រង ការបែងចែក និងការប្រើប្រាស់ហ្វ្រេកង់ស៍៧០០MHz ឱ្យទទួលបានជោគជ័យ និងប្រមូលធាតុចូលទាំងអស់ពាក់ព័ន្ធនឹងការបែង ចែក និងការប្រើប្រាស់ហ្វ្រេ កង់ស៍ ៧០០MHz ពីក្រសួងស្ថាប័នពាក់ព័ន្ធ៕