ស្រីតូច ចំណាន ប្តឹងអ្នកក្លែងបន្លំ ACCOUNT FACEBOOK
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មេសា ២០១៥) ៖ យោងតាមពាក្យបណ្ដឹងបានបញ្ជាក់ថា ឈ្មោះ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ជាភរិយារបស់ អ្នកឧកញ៉ា គិត ម៉េង មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៤៦ ផ្លូវ៤៦៨ សង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន សូមគោរពចូលមកលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចាត់វិធានការចាប់ជនខិលខូចក្លែងបន្លំ ប្រើប្រាស់ឈ្មោះ និងរូបថត នាងខ្ញុំលើបណ្ដាញសង្គម Facebook។ [ អានបន្ត ]
ក្នុងពាក្យបណ្ដឹងខាងលើ បានបញ្ជាក់ទៀតថា ឈ្មោះ Facebook នោះមានចំនួន២ គឺ https://www.facebook.com/CultureAndDesign ជាអាសយដ្ឋានFacebook Page និងមួយទៀត http://www.facebook/10008401651002 ជាអាសយដ្ឋាន Facebook Account ដែលបានបង្កើតដាក់ឈ្មោះ និងរូបថតរបស់នាងខ្ញុំ និងបានសរសេររិះគន់រាជរដ្ឋាភិបាលទៀតផង ដែលទង្វើនេះធ្វើឲ្យប៉ះពាល់កិត្តិយសនាងខ្ញុំ និងគ្រួសារ និងមិនអាច អត់ឱនឲ្យបានឡើយ ៕