១​យប់​ចោរលួច ​គាស់​ស្លាក​ លេខ​រថ​យន្ត​ជាង ​៣០​គ្រឿង​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ មេសា ២០១៥) ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងបុរីពិភពថ្មី ស្ថិត​ក្នុង​ភូមិច្រេស សង្កាត់ ភ្នំពេញ ខណ្ឌសែន ត្រូវបានក្រុម ចោរលូចគាស់ យក​ស្លាក​លេខ​រថយន្ត​របស់ពួកគាត់ អស់ ប្រមាណជាង ៣០គ្រឿង នៅម៉ោងប្រមាណ ២៖០០នាទី យប់ថ្ងៃទី៩ ខែ​មេសា ឆ្នាំ២០១៥។ [ អានបន្ត ]

ជនរងគ្រោះដែលមានរថយន្តម៉ាក Lexus RX 300 ពាក់ស្លាកលេខ ភ្នំពេញ AC-2658 ហើយ​ត្រូវបានចោរលួចគាស់យកទៅបាត់ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ ផ្សេង​ទៀត​បាន​ប្រាប់ FRESH NEWS ថា ក្រុមចោរបានគាស់ស្លាកលេខរថយន្ត របស់ប្រជាពលរដ្ឋ ទាំង​មុខ​ទាំងក្រោយ ហើយស្លាកលេខ នោះទៀតសោធ សុទ្ធជាស្លាកលេខស៊េរីថ្មី ដែលមានអក្ស AB , AC ,AD និង AE ជាដើម ដោយរថយន្តទាំងនោះ បានចតទុកចោលនៅមុខផ្ទះរបស់ពួកគាត់ ដូចជារៀងរាល់ថ្ងៃ ហើយបុរីពិភពថ្មីនេះទៀតសោធ សុទ្ធតែមាន សន្តិសុខយាមកាមត្រឹមត្រូវ តែចម្លែកអីនៅថ្ងៃកើតហេតុនោះ ស្រាប់​តែ​ត្រូវ​ចោរ​លួយ​គាស់​ស្លាកលេខបាត់អស់។

បន្ទាប់​ពីត្រូវចោរលួចគាស់ស្លាកលេខយកទៅបាននោះ ក្រុម​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីជួយដោះស្រាយ។ ប្រជា​ពល​រដ្ឋ​ក៏​បាន​អំពាវនាវ ដល់សមត្ថកិច្ចមេត្តារឹតបន្តឹងសន្តិសុខ ជូនប្រជាពលរដ្ឋផង ខណៈ​រឿង​នេះ​ជា​រឿង​ចោរកម្ម ដ៏គួរឲ្យភ័យខ្លាច លើកនេះចោរគាស់ត្រឹមស្លាកលេខរថយន្ត ថ្ងៃ​ក្រោយ​អាច​គាស់​ផ្ទះ និងអំពើផ្សេងៗទៀតជាដើម៕

no1

 

Related Articles

Back to top button
Close
Close