សង្ឃ ​និង​ដៃ​គូ៤​នាក់ ​ត្រូវចាប់​ខ្លួន​ពេល​កំពុង ​ច្រៀង​ខារ៉ា​អូខេ​

សារព័ត៌មាន​ Cambodia News​/

កំពង់ចាម (២៧ មីនា ២០១៥) ៖ ព្រះសង្ឃចំនួន២នាក់និង បុរស​៤​នាក់​ផ្សេង​ទៀត  ត្រូវ​កម្លាំង​នគ​រ​បាល​ បាន​​ចាប់​ខ្លួន ខណៈដែលពួកគេកំពុង​ច្រៀង​​ខារ៉ា​អូខេ​យ៉ាង​សប្បាយ​ ​ នៅ​ក្នុង​ហាងខារ៉ាអូខេយីហោ ជា ធិតា ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើង ព្រៃ ខេត្ដកំពង់ចាម ។ [ អានបន្ត ]

មន្ដ្រីនគរបាលស្រុកជើងព្រៃ បានឱ្យដឹង ថា ការ​ឃាត់​ខ្លួន​ព្រះ​សង្ឃ​និង​ដៃ​គូ​ទាំង​៦អង្គ នាក់ខាងលើនេះ បានធ្វើ ឡើងកាលពីវេលា ម៉ោង​១​រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ក្រោយពីមានប្រជាពល រដ្ឋ​បាន​ទូរស័ព្ទទៅនគរបាលបញ្ចាំបញ្ជានៅ ស្នង​ការ​ដ្ឋាន​នគ​របា​ល​ខេត្ដ​កំពង់ចាម ។

តាមមន្ដ្រីនគរបាលដដែល សង្ឃទាំងពីរ អង្គ ដែល​ត្រូវ​បាន​ឃាត់​ព្រះ​កាយ​នៅ​ក្នុង បន្ទប់ខារ៉ាអូខេនោះ ទី១ ព្រះនាម ឡាច ហ៊ាន ព្រះជន្ម៤២វស្សា ​ ទី២ ព្រះនាមហែម បញ្ញា ព្រះ ជន្ម២៤វស្សា​​ រីឯអន្ទិតដែលធ្លាប់បួស ជា​សង្ឃ​នោះ ឈ្មោះសេន ចាន់ណា អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រែកមួយរយ ឃុំសំបួរ មាស ស្រុកមុខកំពូល ខេត្ដកំពង់ចាម ។

ក្រោយពីឃាត់ខ្លួនព្រះសង្ឃរួចមក សមត្ថ កិច្ច​បាន​សហការ​ជា​មួយ​មន្ដ្រី​មន្ទី​រធម្មការនិងអាជ្ញាធរពាក់ព័ន្ធ បាន​ចាប់​ផ្សឹក​ដើម្បី​កសាងសំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់តុលាការចាត់ការតាមនីតិវិធី៕

4

 

Related Articles

Back to top button
Close
Close