នាយរដ្ឋមន្ត្រីថៃ ព្រមានដាក់ទោសទៅលើអ្នកសារព័ត៌មាន

សម្រួល​ដោយ៖ សារព័ត៌មាន​យុវវ័យថ្មី​/

ថៃ (២៦ មីនា ២០១៥) ៖ យោង​តាម​ភ្នាក់​ងារ​សារ​ព័ត៌​មាន Channel News Asia ចេញ​ផ្សាយ​កាល​ថ្ងៃ​ទី២៥ ខែមីនា ​បាន​ឲ្យ​ដឹង​ថា ​មេដឹកនាំរដ្ឋប្រហារថៃ លោក Prayut Chan-ocha បាន​វាយ​ប្រហារទៅលើអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់ថា លោក​នឹង​ដាក់​ទោស​ទៅលើអ្នក ដែលសរសេរពាក្យមិនពិត។

កាលពីខែកុម្ភៈកន្លងទៅនេះ លោក Prayuth ធ្លាប់បានលើកឡើងថា លោក​មានអំណាចគ្រប់គ្រាន់ក្នុងការបិទទ្វារស្ថាប័នកាសែតណាមួយ។ ដោយឡែកនៅ ថ្ងៃពុធនេះ លោកបញ្ជាក់ថា លោក​នឹង​ចាត់​វិធាន​ធ្ងន់​ធ្ងរ​ជា​មុ​ន​ទៅទៀត។

នាយរដ្ឋមន្ត្រីរូបនេះបានបន្តថា អ្នក​សារ​ព័ត៌​មាន​មិន​ចាំ​បាច់​សរសេរ​គាំទ្រ​រដ្ឋា​ភិបាលនោះទេ តែចាំបាច់ត្រូវ សរសេរពាក្យពិត ក្នុង​របៀប​ដែល​ជួយ​ដល់​គាំទ្រ​ឲ្យមានការបង្រួបបង្រួមជាតិ។

សូមជម្រាបថា ក្នុងពេលនោះ មេដឹកនាំរដ្ឋប្រហាររូបនេះ បាន​ថ្លែង​វាយ​ប្រហារ​ចំៗទៅលើអ្នកសារព័ត៌មានរបស់កាសែត Matichon ដោយ​បញ្ជាក់​ថា កាសែតនេះសរសេរគាំទ្ររដ្ឋាភិបាលថៃកាលពីមុន៕

1

 

Related Articles

Back to top button
Close
Close