ខឹងប្រពន្ធចម្អិន អាហារមិនត្រូវចិត្ត បុរសម្នាក់ ចាក់សម្លាប់ខ្លួនឯង
ប្រែសម្រួលដោយ៖ សារព័ត៌មានយុវវ័យថ្មី/
ចិន (២៣ មីនា ២០១៥) ៖ តាមប្រភពព៌តមានបានអោយដឹងថា បុរសម្នាក់ឈ្មោះ Ah-Peng ជាកម្មករ បានចាក់សម្លាប់ខ្លួនឯង ដោយសារ តែប្រពន្ធរបស់គាត់យកត្រីដែលមានក្លិនឆ្អាបខ្លាំងមកចំអិនជាម្ហូបអោយគាត់ញ៉ាំ ។
លោក Ah-Peng មានអាយុ 47 ឆ្នាំបានចាប់ផ្តើមឈ្លោះប្រកែកជាមួយប្រពន្ធរបស់គាត់ជា ក្រោយពីឃើញអាហារ ពេលល្ងាច ដែលប្រពន្ធចំអិនពីត្រីមានក្លិនឆ្អាប បន្ទាប់មកគាត់ទៅយកកាំបិតនៅផ្ទះបាយមកចាក់ខ្លួនឯង ជាច្រើនដងរ ហូត ដល់ស្លាប់។
វាជារឿងធម្មតាទេ ដែល បុរសមួយចំនួនបានត្អូញត្អែរអំពីការចម្អិនម្ហួបអាហារប្រពន្ធរបស់ពួកគេ ប៉ុន្តែគួរគិតផងដែរថា តើគ្រាន់តែអ្នកមិន ពេញចិត្ត នឹងម្ហូបអាហារទាំងនោះ អ្នកសុខចិត្តសម្លាប់ខ្លួនឯង ជាជាង ផ្លាស់ប្តូរទៅញ៉ាំថ្មី៕