មន្ត្រី​​​យោធា​​​ម្នាក់​​រួម​​រ័ក​​​ជា​​មួយ​​​សង្សារ​​ ថត​​​វីដេអូ ​​គំរាម​​​ទា​រ​ប្រាក់​​ ៨​ ​ម៉ឺន​​​ដុល្លារ​ ​ត្រូវ​​សម​ត្ថកិច្ច​​ចាប់​​ខ្លួន​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ  (១៨ មីនា ២០១៥) ៖ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ​មន្ត្រី​យោធា​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ចាប់ខ្លួនបាន ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ខណៈដែល​គេ​ធ្វើដំណើរ​ទៅយក​លុយ​ចំនួន ៨ ម៉ឺន​ដុល្លារ ពី​ក្រុមគ្រួសារ​ស្ត្រី​ជា​សង្សារ​របស់ខ្លួន ជា​ថ្នូរ​ទៅនឹង​ការមិន​បញ្ចេញ​ខ្សែ​វីដេអូ ដែល​ថត​ពី​សកម្មភាព​ពួកគេ​រួមរ័ក​គ្នា​។​

​ជនសង្ស័យ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ធ្វើកា​ឃាត់ខ្លួន ត្រូវបាន​គេ​ស្គាល់ឈ្មោះ លឹម សីហា ហៅ ថត សីហា មានមុខ​ងារ​ជា​យោធា​នៅ​អង្គភាព​ឆ័​ត្រ​យោង ៩១១​។​

​ចំណែក​ភាគី​ខាង​ស្ត្រី​រងគ្រោះ មិនត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ នោះឡើយ ដោយ​គ្រាន់តែ​ដឹងថា ជា​កូនអ្នកមាន ហើយ​មាន​ទីលំនៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ក្បែរ​កន្លែង​សមត្ថកិច្ច​ឃាត់ខ្លួន​។ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​អាវុធហត្ថ មិនបាន​ផ្តល់ព័ត៌មាន​អ្វី​ដល់​អ្នកសារព័ត៌មាន​ឡើយ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កន្លងមក​រវាង​ជនសង្ស័យ និង​ស្ត្រី​កូនអ្នកមាន​ខាងលើនេះ បាន​ស្រឡាញ់គ្នា ហើយ​ពេល​រួមរ័ក​គ្នា ជនសង្ស័យ​បាន​លួច​ថត​វីដេអូ​ទុក​។ លុះ​ក្រោយមក​ស្រាប់តែ​ជនសង្ស័យ បាន​យក​វីដេអូ​ខាងលើ ទៅ​ឲ្យ​សង្សារ​របស់ខ្លួន​មើល រួចហើយ​ធ្វើការ​គំរាម​ទារប្រាក់​ចំនួន ៨​ម៉ឺន​ដុល្លារ ជា​ថ្នូរ ទៅនឹង​ការមិន​បញ្ចេញ​ខ្សែ​វីដេអូ​ខាងលើនេះ ជា​សាធារណៈ៕

aa

 

Related Articles

Back to top button
Close
Close