លោក​ ប្រាយុទ្ធ​ ចន្ទ​អ៊ូឆា ​ស្នើ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ច្បាប់​អាជ្ញា​សឹក​

ប្រែសម្រួល​ដោយ​៖ សារព័ត៌មាន​យុវវ័យថ្មី​/

ថៃ (១៨ មីនា ២០១៥) ៖ យោងតាមព័ត៌មាន Channel News Asia ចេញ​ផ្សាយ កាល​ពី​ថ្ងៃទី១៧ ខែមីនា ម្សិល​មិញ​បានឲ្យដឹងថា នាយក​រដ្ឋ​មន្ត្រីថៃ លោក ​ប្រាយុទ្ធ ចន្ទអ៊ូឆា បានស្នើឲ្យធ្វើការ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ នូវច្បាប់អាជ្ញារសឹក និងច្បាប់តុលាការយោធា។

ការស្នើសុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ច្បាប់​នេះ​បាន ប្រើឡើង នៅទូទាំងប្រទេស ចាប់តាំងពីលោកឡើងកាន់កាប់អំណាច ដោយការធ្វើរដ្ឋប្រហារ ប៉ុន្តែ​លោក​មិនបានបញ្ជាក់​​​ឲ្យ​បាន​ច្បាស់​នូវ​គម្រោង​កាត់បន្ថយនេះទេ។

កងយោធាថៃបានដាក់ ច្បាប់អាជ្ញារសឹកឡើងមុនប៉ុន្មានថ្ងៃ នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ ដោយបាននិយាយថា វាមានសារៈសំខាន់ដើម្បី ការពារ​នូវ​ការ​កាប់​សម្លាប់​គ្នាបន្ថែមទៀត បន្ទាប់ពីមានការតវ៉ា អស់ជាច្រើនខែ បណ្តាល​ឲ្យ​មនុស្ស​ជិត​៣០នាក់បានស្លាប់។

ការស្នើរបស់នាយករដ្ឋមន្ត្រីនេះបានធ្វើឡើង បន្ទាប់ពីមានការកើនឡើង នូវសម្ពាធកាន់តែខ្លាំង លើយោធារដ្ឋាភិបាល ក្នុងការបោះបង់ចោល នូវច្បាប់អាជ្ញាសឹកនេះ ដែលរារាំងនូវការតវ៉ាទាំងអស់ទាក់ទង នឹង​នយោ​បាយ ហើយប្រសិនបើល្មើសនឹងមានការចាប់ឃុំខ្លួន៕

c

 

 

 

Related Articles

Back to top button
Close
Close