​ប៉ូលិស​​យុត្ដិ​ធម៌​​ហុងកុ​ង​​ចាប់​ខ្លួន​​បាតុករ​​១១៦​​នាក់​​

សារព័ត៌មាន​ Cambodia News/

​ហុងកុង (២៨ វិច្ចិកា ២០១៤) ៖ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ប៉ូលិស​ហុងកុង​បាន​ឃាត់ខ្លួន​បាតុករ​រហូត​ដល់​ ១១៦​នាក់​ ក្នុង​រយៈពេល​២៤​ម៉ោង​ ក្នុង​ នោះ​មាន​មេដឹកនាំ​បាតុករ​សំខាន់ៗ​ជា​ ច្រើន​រូប​ដែល​រង​ការ​ចោទប្រកាន់​ពី​បទរារាំង​វាយប្រហារ​ទៅ​លើ​សមត្ថកិច្ច​ ដែល​កំពុង​បំពេញភារកិច្ច​ ។​

​កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ រដ្ឋាភិបាល​ហុងកុង​បាន​បញ្ជូន​នគរបាល​យុត្ដិធម៌​ សហការ​ជាមួយ​ក្រុម​សន្ដិសុខ​ទៅ​រុះរើ​ របង​របស់​ក្រុម​បាតុករ​ដែល​ដាក់​ពង្រាយ​នៅ​ក្នុង​ខណ្ឌ​ម៉ុង​កុក​ដែល​ជាទី​តាំង​សំខាន់​ របស់​ក្រុម​បាតុករ​ ។​ ប៉ូលិស​បាន​បង្ខំ​ប្រើ​ ប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ដំបង​ឆក់​ដើម្បី​ បំបែក​ក្រុម​បាតុករ​ហិង្សា​ ។​

​នៅ​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ សកម្មភាព​រុះរើ​ របង​របស់​បាតុករ​បង្ក​ឱ្យ​មានការ​ប៉ះ​ ទង្គិច​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​។​ ប៉ូលិស​ប្រមាណ​ ៤​ពាន់​នាក់​ទៅ​កាន់​តំបន់​នោះ​ជួយ​ជា​ កម្លាំង​ក្នុង​ការ​រុះរើ​ឱ្យ​បាន​ជោគជ័យ​ក្នុង​ រយៈពេល​តែ​៣​ម៉ោង​ប៉ុណ្ណោះ​ ប៉ូលិស​ បាន​រុះរើ​ប្រកបដោយ​ជោគជ័យ​ ។​

​នៅ​តំបន់​ផ្សេង​ទៀត​ ស្ថិត​នៅ​ខណ្ឌ​ អែ​ត​មី​រ៉ែ​ល​ធី​ ជិត​ការិយាល័យរ​ដ្ឋា​ភិ​ បាល​ ក្រុម​បាតុករ​ក៏​បាន​គ្រប់គ្រង​ផ្លូវ​ មួយ​ចំនួន​បង្ក​ឱ្យ​មានការ​កកស្ទះ​ច​រា​ ចរណ៍​យ៉ាង​ខ្លាំង​ ។​ ក្រុម​បាតុករ​នៅ​តែ​ បន្ដ​ប្ដេជ្ញា​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ ខ្លួន​ មិន​ចុះចាញ់​ការ​ដាក់​គំនាប​របស់​ រដ្ឋាភិបាល​ហុងកុង​នោះ​ឡើយ​ ។​
​ពលរដ្ឋ​ហុងកុង​ភាគច្រើន​មានការ​ ខកចិត្ដ​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​របស់​ ខ្លួន​ដែល​ស្ថិត​នៅ​ក្រោម​ការ​ជ្រើសរើស​ តែង​តាំងពី​ចិនដីគោក​ ។​ ហុងកុង​ចង់ឱ្យ​មាន​មេដឹកនាំ​កើតឡើង​ដោយ​ការ​បោះ​ ឆ្នោត​ជ្រើសរើស​ពី​ប្រជាពលរដ្ឋ​ ។​

​ពលរដ្ឋ​ហុងកុង​ធ្លាប់​រស់នៅ​ដោយ​ សេរីភាព​ និង​ការ​អភិវឌ្ឍ​ក្នុង​របប​គ្រប់​ គ្រង​ដោយ​ចក្រភព​អង់គ្លេស​។​ ក្រោយ​ ពេល​អង់គ្លេស​ប្រគល់​សង​កោះ​ហុងកុង​ ឱ្យ​ប្រទេស​ចិន​វិញ​ ពលរដ្ឋ​រស់នៅ​លើ​ កោះ​នេះ​បាន​បាត់បង់​សិទ្ធិ​សេរីភាព​របស់​ ខ្លួន​បន្ដិច​ម្ដងៗ​ ។​ ពលរដ្ឋ​ហុងកុង​មួយ​ ចំនួន​ធំ​ មិន​ទទួលស្គាល់​ខ្លួនឯង​ថា​ជា​ជន​ ជាតិចិន​នោះ​ឡើយ​ ដោយ​ពួក​គេ​មិន​ អាច​ទទួលយក​របប​គ្រប់គ្រង​កុម្មុយនីស្ដ​បាន​ឡើយ​ ៕

2

 

Related Articles

Back to top button
Close
Close