អ្នកវិភាគអូស្ត្រាលីម្នាក់ថាទាហានឥណ្ឌូណេស៊ីអាចមានការពាក់ព័ន្ធក្នុងរឿងរត់ពន្ធមនុស្ស
អ្នកវិភាគអូស្ត្រាលីម្នាក់និយាយថា ទាហានឥណ្ឌូណេស៊ីអាចមានការពាក់ព័ន្ធក្នុងរឿងរត់ពន្ធមនុស្ស ដោយសារថាពួកគេបានប្រាក់បៀវត្សរ៍ទាប ហើយខ្វះការអប់រំ។
ទាហានឥណ្ឌូណេស៊ីពាក់ឯកសណ្ឋាន ចំនួន៥នាក់ត្រូវអាជ្ញាធរចាប់ខ្លួនបាននៅពេលដែលពួកគេបានអមដំណើរ អ្នកស្វែងសុំសិទ្ធិជ្រកកោនមួយក្រុមទៅកាន់ឆ្នេរសមុទ្ទកោះជ្វា។
លោក Peter McCawley គឺជាអ្នកឯកទេសខាងផ្នែកប្រទេសឥណ្ឌូណេស៊ីនៅសកលវិទ្យាល័យជាតិអូស្ត្រាលី។
លោកនិយាយថា មានករណីមួយចំនួនដែលនាយទាហានជាន់ខ្ពស់ឥណ្ឌូណេស៊ីបានទទួលសំណូក។ (សំឡេង)
លោក Peter McCawley និយាយថា តាមការយល់ឃើញរបស់លោក បើសិនជាប្រទេសណាមួយមិនអាចផ្ដល់អត្រាប្រាក់បៀវត្សរ៍ឲ្យបានសម រម្យដល់កងទ័ពប្រដាប់អាវុធរបស់ខ្លួនទេ បញ្ហាស៊ីសំណូកគឺជាបញ្ហាដែលទំនងជាអាចកើតមានឡើង៕ (អត្ថបទ ABC)